ចិនហ៊ានចំណាយ ជាង១ម៉ឺនដុល្លារ ក្នុង១ពាក្យ បើនរណាអានអក្សរចារឹកអាយុជាង៣ពាន់ឆ្នាំដាច់
សារមន្ទីរជាតិចិនបានចេញសេចក្ដីអំពាវនាវជាសកលមួយដើម្បីរកអ្នកដែលអាចអានអក្សរកត់ត្រាលើឆ្អឹង និងសំបកសត្វ មានអាយុកាលជាង ៣ ០០០ឆ្នាំ ស្ថិតក្នុងរាជវង្ស Shang ដែលជាកំណត់ត្រាដំបូងបំផុតនៃអរិយធម៌របស់ប្រទេសចិន។
អក្សរចារឹកនេះមានរាប់ពាន់ពាក្យ ដោយក្នុង១ពាក្យ រដ្ឋាភិបាលចិនហ៊ានឲ្យតម្លៃដល់ទៅ ១៥ ០០០ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ប្រភពបន្តថា រហូតមកដល់ពេលនេះពួកអ្នកប្រាជ្ញបានអានពាក្យទាំងនោះជិតពាក់កណ្ដាលនៃចំនួនសរុបប្រមាណ ៥ ០០០ តួអក្សរ ដែលបានរកឃើញនៅលើឆ្អឹងកប់ក្នុងដី ហើយប្រហែល ៣ ០០០ ពាក្យទៀតនៅតែជាអាថ៌កំបាំងនៅឡើយ។
សាស្ត្រាចារ្យ Liu Fenghua អ្នកជំនាញខាងអក្សរបុរាណ មកពីសាកលវិទ្យាល័យ Zhengzhou បាននិយាយថា "ភាគច្រើននៃតួអក្សរ គឺជាឈ្មោះមនុស្ស និងទីកន្លែង។ តែដោយសារពេលវេលា ទីកន្លែងទាំងនោះ បានផ្លាស់ប្តូរឈ្មោះ ដែលយើងពិបាកកំណត់ណាស់"។ តាំងពីឆ្នាំ១៩២០មក រាជបណ្ឌិតសភាចិន បានធ្វើកំណាយរកឃើញអក្សរនៅលើឆ្អឹងជាច្រើន នៅទីក្រុងអានយ៉ាង ខេត្តហឺណាន ភាគកណ្ដាលប្រទេសចិន ដែលជាអតីតទីក្រុងបុរាណរបស់រាជវង្សShang។ប្រភពបានបន្ថែមថា អក្សរចារឹកនៅលើឆ្អឹងមានភាពស្រដៀងគ្នាជាច្រើនជាមួយការសរសេរអក្សរចិនសម័យទំនើប តួយ៉ាងអក្សរចារឹកមួយចំនួន ដែលគេប្រទះឃើញនៅលើស្នូកអណ្ដើក និងស្នែងគោ ត្រូវបានគេដឹងថា ជាកំណត់ត្រាបង្ហាញពីជីវភាពសម័យនោះ រាប់តាំងពីការកត់ត្រា អាកាសធាតុ និងការកំណត់ពន្ធជាដើម៕

Reviewed by Cambodian Apsara Heart's Girl
on
3:43 AM
Rating:

No comments: