កូនកំលោះទេះកំភ្លៀងក្រមំុមួយដៃ នៅថ្ងៃរៀបការដោយសារតែមិនឃើញម្តាយចូលរូមក្នុងពីធីរៀបការរបស់ខ្លួន...
ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់បុរសម្នាក់។ ដែលបុរសនោះបានសរសេររៀបរាប់រឿងរ៉ាវរបស់គាត់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់។ កាលពីខ្ញុំនៅតូចខ្ញំុគឺជាកូនទោលដែលរស់នៅក្នុងគ្រសារដែលមានជីវភាពក្រីក្រលំបាកតោក យាកណាស់ ព្រោះឪពុកម្តាយរបស់ដើរសីុឈ្មួសអោយគេ ទោះបីលំបាកយ៉ាងណា ក៏ពួកគាត់បានតស៊ូចិញ្ចឹមខ្ញុំ ហើយគាត់បានប្រាប់ថាប៉ាម៉ាក់តស៊ូគ្រប់បែបយ៉ាងដើម្បីអោយកូន បានរៀនចប់ ពេលដែលខ្ញុំបានស្តាប់ចប់ ខ្ញុំមានអារម្មណ៏អាណិតពួកគេខ្លំាងណាស់ ទើបខ្ញុំ បានសន្យាថានឹងរៀនអោយពូកែ និងមិនបង្កការលំបាកដល់អ្នកទំាងពីរ។
សា្ថនភាពគ្រួសាររបស់ខ្ញុំកាន់តែពិបាកនៅពេលដែរ ឪពុករបស់ខ្ញុំបានលាចាកលោកទៅ បន្ទុកទំាង អស់ត្រូវធ្លាក់លើម្តាយរបស់ខ្ញុំ គាត់ខំធ្វើការណាស់រហូតបានបព្ចូានខ្ញុំទៅរៀននៅឯសាកលវិទ្យា ខ្ញុំក៏បានរៀនចប់ហើយមានការងារល្អធ្វើ ពត៏មាននេះធ្វើអោយម្តាយរបស់ខ្ញុំរំភើបណាស់។ ខណះពេលដែលខ្ញុំរៀននៅឯសាកលវិទ្យា ខ្ញុំ ស្គាល់នារីម្នាក់ជាកូនអ្នកមានពួកយើងស្រឡាញ់គ្នា ណាស់ ខ្ញុំក៏បាននំានាងទៅជួបម្តាយរបស់ខ្ញំុ។ ភ្លាមនោះខ្ញុំបានទុកពេលអោយពួកគាត់ជជែក គ្នាលេងស្រាប់តែមកវីញ ម្តាយរបស់មានទឹកមុខស្រពោន ខ្ញុំបានបបួលគាត់មករស់នៅក្នុងក្រុង ជាមួយគ្នាប៉ុន្តែគាត់បដិសេធថា ថ្ងៃកូនរៀបការចំាម៉ាក់ទៅតែម្តង។
មិនយូរប៉ុន្មានផងថ្ងៃ រៀបការរបស់ខ្ញុំក៏ចូលមកដល់ បានការចូលរួមពីភ្ញៀវយ៉ាងច្រើន មានទំាងអ្នក ធំអ្នកតូច ខ្ញុំចំឡែកក្នុងចិត្តខ្លំាងណាស់តំាងពេលដែលខ្ញុំនំានាងទៅជួបម្តាយរបស់ខ្ញុំ ខ្ញុំខលទៅគាត់ លែងលើក ហើយមិនឃើញគាត់ក្នុងកម្មពីធីពិសេសរបស់ខ្ញុំ ។ ខ្ញុំក៏ដាច់ចិត្តសួរសង្ឃារបស់ខ្ញុំ អូនបាននិយាយអីខ្លះជាមួយគាត់ សង្ឃារបស់ខ្ញុំ បានឆ្លើយថា៖ខ្ញុំបានប្រាប់គាត់មិនបាច់មកចូលរួម ពីធីរៀបការរបស់ខ្ញុំព្រោះមាន ស្បែកខ្មៅ និងពំុមានសំលៀកបំពាក់សមរម្យព្រមទំាងមានក្លិនស្អុយ គ្រាន់តែលឺភ្លាម ខ្ញុំទប់ចិត្តមិនបានទាន់តែសោះ ខ្ញុំក៏បានទេះនាងមួយកំភ្លៀង ហើយបាននិយាយថា៖ប្រពន្ធអាចរកពេលណាក៏បានដែល ប៉ុន្តែអ្នកមានគុណខ្វះមិនបានទេ ខ្ញុំមានថ្ងៃនេះដោយការតស៊ូរបស់គាត់។ខ្ញុំប្រកាសអាពាហ៍ពិពាហ៍ថ្ងៃនេះត្រូវរំសាយ។ខ្ញុំបានជិះឡានត្រូវទៅរកគាត់នៅឯស្រុកវិញប៉ុន្តែម៉ាក់បានចាកចេញពីផ្ទះបាត់......................
អត្តន័យអប់រំ៖ ម្តាយឪពុកមានគុណធ្ងន់លើសអ្វីៗទំាងអស់។ ពេលមានបានកំុភ្លេចលោកទំាងពីរ
កូនកំលោះទេះកំភ្លៀងក្រមំុមួយដៃ នៅថ្ងៃរៀបការដោយសារតែមិនឃើញម្តាយចូលរូមក្នុងពីធីរៀបការរបស់ខ្លួន...
Reviewed by Cambodian Apsara Heart's Girl
on
4:04 AM
Rating:
No comments: