Comments

មេដឹកនាំ​កម្ពុជា-ថៃ នឹង​សម្ពោធ​សួន​មិត្តភាព​ និង​ចុះ​កិច្ចព្រមព្រៀង​សំខាន់ៗ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្រ្តី​ថៃ នឹង​អញ្ជើញ​សម្ពោធ​សួន​មិត្តភាព កម្ពុជា-ថៃ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ប្រាយុទ្ធ នៅ​កម្ពុជា នាថ្ងៃ​ទី៧កញ្ញា​ខាងមុខ។ នេះ​បើតាម​លោក ផែ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​ឲ្យដឹង​នៅថ្ងៃទី១​កញ្ញា​នេះ។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក ប្រាយុទ្ធ នឹងមាន​ការ​ចុះហត្ថលេខា​នៅលើ​អនុស្សារណៈ​យោគយល់​គ្នា ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​មួយ​ចំនួនទៀត។
លោក ប្រាយុទ្ធ ចាន់អូចា មកទស្សនកិច្ចនៅកម្ពុជាលើកទី១ នៅចុងខែតុលា ឆ្នាំ២០១៤
បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី​១កញ្ញានេះ ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង២ នឹង​អញ្ជើញ​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​ចង្អៀត​គណៈ​រដ្ឋមន្រ្តី​ចម្រុះ​កម្ពុជា-ថៃ លើក​ទី​៣ ក្រោម​មូលបទ «ពង្រឹង​ភាព​ជាដៃគូ ដើម្បី​សន្តិភាព និង​វិបុលភាព»។ កិច្ចប្រជុំ​ចង្អៀត​នេះ នឹង​ផ្ដល់​មគ្គុទេសក៍​ និង​ទិសដៅ ក្នុងការ​ជំរុញ​បន្ថែមទៀត​នូវ ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ប្រសើរ ដែល​នឹងផ្តល់​ផលប្រយោជន៍ ថែម១​កម្រិត​ទៀត ដល់​ប្រទេស​ទាំង២៕
មេដឹកនាំ​កម្ពុជា-ថៃ នឹង​សម្ពោធ​សួន​មិត្តភាព​ និង​ចុះ​កិច្ចព្រមព្រៀង​សំខាន់ៗ មេដឹកនាំ​កម្ពុជា-ថៃ នឹង​សម្ពោធ​សួន​មិត្តភាព​ និង​ចុះ​កិច្ចព្រមព្រៀង​សំខាន់ៗ Reviewed by Cambodian Apsara Heart's Girl on 3:21 PM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.