Comments

ខឹងដៃគូលួចមានថ្មី ទម្លាយរូបថតស្រាត របស់មិត្តបុរស និងស្រីស្នេហ៍ ពេលកំពុងរួមភេទ

ស្ត្រីជាជនម៉ាឡេស៊ីម្នាក់ ដែលមានឈ្មោះថា Serene Wong បានបង្ហោះរូបថតស្រាតជាច្រើនសន្លឹក រួមជាមួយនឹងការសរសេរសារដ៏ខកចិត្តនៅលើបណ្តាញសង្គម Facebook ផងដែរ។

នាងបានសម្តែងនូវការឈឺចុកចាប់យ៉ាងខ្លាំងនៅពេលដែលនាងបានដឹងថា ដៃគូរបស់នាង កំពុងតែលួចលាក់មានស្រីស្នេហ៍ថ្មីជាជនជាតិវៀតណាម។ នាង Serene បានសរសេរថា៖ «ហេតុអ្វី ខ្ញុំត្រូវឃើញរូបថតទាំងនេះ? តើអ្នកដឹងទេថា ខ្ញុំឈឺចាប់ប៉ុណ្ណា នៅពេលដែលខ្ញុំបានឃើញរូបថតស្រាតទាំងអស់នេះ? តើអ្នកពិតជាមានអារម្មណ៍រីករាយក្នុងការក្បត់ខ្ញុំ និងនៅជាមួយនឹងស្ត្រីជាជនជាតិវៀតណាមនេះឬ? តើហេតុអ្វីបានជាអ្នកធ្វើដាក់ខ្ញុំបែបនេះ?»។
នាង Serene បានសរសេរបន្តថា៖ «តើអ្នកធ្លាប់ស្រមៃគិតទេថា បើមានថ្ងៃណាមួយ អ្នកទទួលបានរូបថតស្រាតជាច្រើនរបស់មិត្តប្រុសអ្នក និងស្ត្រីចម្លែកម្នាក់ តើអ្នកគិតយ៉ាងម៉េច? តើអ្នកធ្វើយ៉ាងណាចំពោះការក្បត់ចិត្តបែបនេះ?»។ នាង Serene បានសម្រេចចិត្តធ្វើការចែករំលែករូបថតនេះជាសាធារណៈ ដោយសារតែនាងសង្ឃឹមថា នាងនឹងទទួលបានការគាំទ្រពីសាធារណៈជន។
ក្នុងការបង្ហោះរូបថតនោះ នាង Serene ក៏បានថតភ្ជាប់គណនី Facebook របស់ស្រីស្នេហ៍ជាជនជាតិវៀតណាមនោះដែរ ដោយសរសេរថា ស្ត្រីនេះពិតជាស្អាតណាស់ ខណៈដែលនាងនឹងមានបុរសជាច្រើនពេញចិត្តនឹងសម្រស់របស់នាង៕
ខឹងដៃគូលួចមានថ្មី ទម្លាយរូបថតស្រាត របស់មិត្តបុរស និងស្រីស្នេហ៍ ពេលកំពុងរួមភេទ ខឹងដៃគូលួចមានថ្មី ទម្លាយរូបថតស្រាត របស់មិត្តបុរស និងស្រីស្នេហ៍ ពេលកំពុងរួមភេទ Reviewed by Cambodian Apsara Heart's Girl on 8:28 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.