Comments

ហេង នរៈកក្កដា ស្ទើរ​បោះ​បង់​ចោល​​ពាក់​កណ្ដាល​ទី​ម្ដង​ៗ​ ព្រោះ​តែ​ឈុត​មួយ​នេះ

ដោយ​សារ​តែ​រឿង​ "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" ​ធ្វើ​ឲ្យ​កំលោះ​សង្ហា ហេង នរៈកក្កដា ស្ទើរ​តែ​រត់​ចោល​ការ​សម្ដែង​ម្ដង​ៗ​ ព្រោះ​ក្នុង​រឿង​នេះ​រូប​គេ​ជួប​ប្រទះ​​ឈុតឆាក​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​។ ហេង នរៈកក្កដា បាន​ប្រាប់​ Sabay ថា ឆ្លង​កាត់​ការ​សម្ដែង​ជា​ច្រើន​រឿង​កន្លង​មក​ នេះ​គឺ​ជា​លើក​ទី​១​ ដែល​លោក​​ជួប​ប្រទះ​ឈុត​ឆាក​លំបាក​ជា​ច្រើន​ រហូត​ធ្វើ​ឲ្យ​​​រូប​គេ​​មាន​កូន​ចិត្ត​មួយ​គិត​ថា​ចង់​បោះ​បង់​ការ​ថត​នៅ​ពាក់​កណ្ដាល​ទី​ម្ដង​ៗ។

“ខ្ញុំ​ថត​រឿង​ហ្នឹង​ជួប​ឈុត​ឆាក​លំបាក​ច្រើន​ខ្លាំង​ណាស់​ ជា​ពិសេស​​ពេល​ខ្ញុំ​លេង​ជា​តួ​អង្គ​​ម្នាក់​ញៀន​ថ្នាំ ត្រូវ​បាន​គេ​វាយ​ធ្វើ​​ឲ្យ​របួស​ស្នាម និង​ថ្លោះ​ជើង​​សម្រាក​ព្យាបាល​កន្លះ​ខែ ។ និយាយ​ឲ្យ​ពិបាក​ស្ដាប់​ទៅ​រឿង​ហ្នឹង​ខ្ញុំ​ថត​នៅ​ផ្ទះ​បែក​បាក់​ ដេក​នៅ​លើ​លាមក​ក៏​មាន​ ពេល​ថត​ជួប​រឿង​លំបាក​អ៊ីចឹង ពេល​ខ្លះ​ខ្ញុំ​មាន​កូន​ចិត្ត​មួយ​ ចង់​ឈប់​ថត​ពាក់​កណ្ដាល​ទី តែ​ដោយ​សារ​ក្រុម​​​ការ​ងារ​ល្អ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ថត​រឿង​បន្ត​ទៀត​​​"។ ហេង នរៈ​កក្កដា ថ្លែង​បញ្ជាក់​។ តួ​ឯក​ប្រុស​ក្នុង​រឿង​"ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង​" បាន​បន្ថែម​ថា ទោះ​បី​ជា​ជួប​រឿង​រ៉ាវ​លំបាក​ច្រើន​នៅ​ពេល​សម្ដែង​ តែ​លោក​សប្បាយ​ចិត្ត​ នឹង​ទទួល​យក​​ ព្រោះ​នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ជីវិត​ ក្នុង​ការ​ទទួល​យក​អ្វី​ដែល​ថ្មី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​៕​​​​​​​​​​​​
ហេង នរៈកក្កដា ស្ទើរ​បោះ​បង់​ចោល​​ពាក់​កណ្ដាល​ទី​ម្ដង​ៗ​ ព្រោះ​តែ​ឈុត​មួយ​នេះ ហេង នរៈកក្កដា ស្ទើរ​បោះ​បង់​ចោល​​ពាក់​កណ្ដាល​ទី​ម្ដង​ៗ​ ព្រោះ​តែ​ឈុត​មួយ​នេះ Reviewed by Cambodian Apsara Heart's Girl on 8:35 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.