ការងារទាំង៥ មិនត្រូវការបរិញ្ញាបត្រ តែបានប្រាក់ខែច្រើនកប់ក្តោង
កាលពីពេលថ្មីៗនេះ គេហទំព័រស្វែងរកការងារដ៏ល្បី Monster PayRight បានសហការណ៍ជាមួយក្រុមហ៊ុនផលិតកម្មវិធី (Software) PayFactors ដោយប្រមូលទិន្នន័យពីនិយោជកអាមេរិក ជាង ២ ០០០ នាក់ ហើយបានរកឃើញការងារដែលទទួលបានប្រាក់ខែខ្ពស់ជាច្រើន ដែលមិនត្រូវការសញ្ញាប័ត្របរិញ្ញាបត្រ។
ខាងក្រោមនេះគឺជា ការងារទាំង ៥ ដែលមិនត្រូវការបរិញ្ញាបត្រ តែទទួលបានប្រាក់ខែច្រើន៖
#៥ អ្នកបច្ចេកទេសផ្នែកឧបករណ៍៖ ទទួលបានប្រាក់ខែ ៦៩ ២០០ ដុល្លារក្នុងមួយឆ្នាំ
យោងតាមគេហទំព័រ Monster PayRight អ្នកបច្ចេកទេសផ្នែកឧបករណ៍ គឺទទួលខុសត្រូវក្នុងការដំឡើង តាមដាន និង ថែទាំឧបករណ៍ផលិតកម្ម។ ទោះបីជាតួនាទីនេះមិនតម្រូវឲ្យមានសញ្ញាប័ត្រកម្រិតខ្ពស់ ប៉ុន្តែវាត្រូវការជំនាញទូលំទូលាយ រួមទាំងសមត្ថភាពផ្នែកទំនាក់ទំនងផ្ទាល់មាត់ និងសរសេរ , ជំនាញកុំព្យូទ័រ , ជំនាញផ្នែកបច្ចេកទេស , សមត្ថភាពដោះស្រាយបញ្ហា និង សក្ដានុពលភាពជាអ្នកដឹកនាំ។ #៤ អ្នកកាន់ម៉ាស៊ីនសំលៀង-ខាត់៖ ទទួលបានប្រាក់ខែ ៦៩ ៥០០ ដុល្លារក្នុងមួយឆ្នាំ
អ្នកធ្វើការផ្នែកនេះត្រូវចេះដំណើរការម៉ាស៊ីន ដែលប្រើសម្រាប់មុខងារផ្សេងៗគ្នា ដូចជា សំលៀង ខាត់ និង ប៉ូលា ជាដើម។ វាទាមទារឲ្យមានចំណេះដឹងបច្ចេកទេសខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង។ #៣ ជាងមេកានិចយន្តហោះ៖ ទទួលបានប្រាក់ខែ ៨៥ ២០០ ដុល្លារក្នុងមួយឆ្នាំ
វាអាចជារឿងភ្ញាក់ផ្អើលមួយ ប៉ុន្តែបើយោងតាមគេហទំព័រ Monster PayRight តំណែងជាងមេកានិចយន្តហោះជាច្រើន មិនត្រូវការបរិញ្ញាបត្រឡើយ ពោលគឺត្រឹមសញ្ញាប័ត្របាក់ឌុប , អ្នកហាត់ការ និង បទពិសោធន៍ពី ៤ ទៅ ៦ ឆ្នាំប៉ុណ្ណោះ។ តួនាទីសំខាន់បំផុតនៃជាងមេកានិចយន្តហោះ គឺត្រួតពិនិត្យយន្តហោះ ហើយធានាថាវាបានបំពេញតាមស្តង់ដាររបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ។ #២ អ្នកគ្រប់គ្រងសេវាកម្ម៖ ទទួលបានប្រាក់ខែ ៩៣ ៤០០ ដុល្លារក្នុងមួយឆ្នាំ
អ្នកគ្រប់គ្រងសេវាកម្ម មើលការខុសត្រូវក្រុមអ្នកបច្ចេកទេស និង ជាងមេកានិច ដែលបម្រើសេវាកម្មលើរថយន្ត។ ដើម្បីក្លាយជាអ្នកគ្រប់គ្រងសេវាកម្ម អ្នកត្រូវការជំនាញសេវាកម្មអតិថិជនដ៏អស្ចារ្យ , ចំណេះដឹងទូលំទូលាយផ្នែកឧស្សាហកម្ម និង កំណត់ត្រាបើកបរស្អាតស្អំ។ #១ អ្នកគ្រប់គ្រង-ចាត់ចែងការងារផ្នែកបោកសម្អាត៖ ទទួលបានប្រាក់ខែ ៩៣ ៥០០ ដុល្លារក្នុងមួយឆ្នាំ

អ្នកគ្រប់គ្រង-ចាត់ចែងការងារផ្នែកបោកសម្អាត ដើរតួនាទីក្នុងការរៀបចំផែនការថវិកា និងយុទ្ធសាស្ត្រ។ ពួកគេក៏ត្រូវតែអាចជួយលើកកម្ពស់ការងារជាក្រុម និងដោះស្រាយបញ្ហា ដែលស្ថិតក្រោមសម្ពាធណាមួយផងដែរ៕
ការងារទាំង៥ មិនត្រូវការបរិញ្ញាបត្រ តែបានប្រាក់ខែច្រើនកប់ក្តោង
Reviewed by Cambodian Apsara Heart's Girl
on
8:44 AM
Rating:
No comments: