បុរសម្នាក់ បានប្តឹង Heineken ថាក្នុងកំប៉ុងស្រាបៀគាត់មានតុកកែ
បុរសម្នាក់បានសម្រេចដាក់ពាក្យបណ្ដឹង ក្រុមហ៊ុន Heineken និង ហាងលក់ភេសជ្ជៈ នៅទីក្រុង Fountain Valley រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថាក្នុងកំប៉ុងស្រាបៀ ដែលគាត់បានពិសា មានតុកកែ២នៅខាងក្នុង។ បើតាមការចុះផ្សាយរបស់ Business Insider ពាក់កណ្ដាលសប្ដាហ៍នេះ។
ប្រភពបានបន្តថា តុកកែនេះទំនងជាបានចូលទៅក្នុងកំប៉ុងស្រាបៀ នៅពេលសង្វាក់ផលិតកម្មកំពុងដំណើរការ មុនពេលស្រាបៀត្រូវបានគេច្រកចូលកំប៉ុង និង បិទគ្របពួកវានៅក្នុងនោះ។ បុរសមានឈ្មោះ Toubbeh បាននិយាយថា គាត់បានទិញស្រាបៀ Heineken ប៉ុន្មានកំប៉ុងពីហាងលក់ភេសជ្ជៈយីហោ Ralph របស់ម្ចាស់ហាងឈ្មោះ Kroger ហើយគាត់ចាប់ផ្ដើមរាករូស និង ក្អួតភ្លាមៗបន្ទាប់ពីផឹកបានបន្តិច ហើយកូនស្រីលោកបានរកឃើញថា នៅក្នុងកំប៉ុងស្រាបៀមានតុកកែ២ ដែលមានសភាពដូចតុកកែត្រាំស្រា។ ក្រោយមកលោក មានជំងឺធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារឈឺពោះ និង រមួលខ្លាំងដល់បាត់ស្មារតី ហើយក្រោយមក លោកចេះតែមានអាការៈថប់ៗ និង តានតឹង (post traumatic stress disorder "PTSD")។ លោក Toubbeh កំពុងទាមទារឱ្យក្រុមហ៊ុន Heineken និងដេប៉ូចែកចាយបង់ថ្លៃព្យាបាល ចេញប្រាក់ខាតបង់ដែលលោកមិនបានបំពេញការងារ និង ការខូចខាតផ្សេងៗទៀត។ Heineken អះអាងថា ការទាមទាររបស់បុរសនេះ ជារឿងគួរឲ្យអស់សំណើច។

Reviewed by Cambodian Apsara Heart's Girl
on
9:17 AM
Rating:
No comments: