អាការៈទាំងនេះហើយបញ្ជាក់ថា ពងស្វាសកំពុងតែរងការរលាក
ជាធម្មតា ជំងឺរលាកពងស្វាសតែងកើតឡើងតែលើមនុស្សប្រុសប៉ុណ្ណោះ ហើយមូលហេតុរបស់វាអាចបណ្តាលមកពីបាក់តេរី ឬវីរុស។ យ៉ាងណាមិញ បើសិនជាវារងការរលាកមែន គឺរលាកទាំងពីរក្នុងពេលតែមួយតែម្តង។ ប៉ុន្តែរោគសញ្ញារបស់វាច្រើនតែកើតឡើងលើពងស្វាសតែម្ខាងទេ។ ការរលាកពងស្វាសក៏មានជាប់ទាក់ទងនឹងការបង្ករោគដោយវីរុសបង្កជំងឺស្រឡាទែន។
ការឈឺចាប់នៅពងស្វាស និងគ្រលានគឺជាអាការៈដំបូងគេនៃការរលាកពងស្វាសហើយ។ ក្រៅពីនេះអ្នកអាចនឹងមានអាការៈបន្ថែមទៀតដូចជា៖
• ហើមតឹងក្នុងពងស្វាស
• នោមឈឺ
• ឈឺចាប់ខ្លាំងក្នុងពេលបាញ់ទឹកកាម
• មានឈាមក្នុងទឹកកាម
• ហូរទឹករំអិលមិនធម្មតាចេញពីបង្ហួរនោម
• ក្រពេញប្រូស្តាតរីកធំ
• ហើមកូនកណ្តុរក្នុងតំបន់គ្រលាន
• ក្តៅខ្លួន
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាការរលាកពងស្វាសបង្កឡើងដោយវីរុស គឺគ្មានថ្នាំព្យាបាលឡើយ ប៉ុន្តែជំងឺនេះនឹងជាវិញដោយខ្លួនឯង។ ស្របពេលជាមួយគ្នានេះដែរ អ្នកគួរតែអាចប្រើវិធីមួយចំនួនដើម្បីគ្រប់គ្រងរោគសញ្ញារបស់វាហើយ។ ការប្រើថ្នាំបំបាត់ការឈឺចាប់ ស្អំទឹកកក និងលើកពងស្វាសឲ្យខ្ពស់បន្តិច សុទ្ធតែជារឿងដែលជួយឲ្យអ្នកកាន់តែមានផាសុកភាពថែមទៀត។ ការរលាកពងស្វាសបង្កឡើងដោយបាក់តេរីអាចព្យាបាលបានដោយថ្នាំផ្សះ ថ្នាំប្រឆាំងការរលាក និងស្អំទឹកកក។ បើយើងមិនខ្វល់អំពីមូលហេតុដែលនាំឲ្យរលាកនោះ ការជាសះស្បើយពីជំងឺនេះអាចនឹងត្រូវការពេលច្រើនសប្តាហ៍ឯណោះ។ ចូរកុំភ្លេចតមសកម្មភាពរួមភេទ និងលើករបស់ធ្ងន់ៗផងខណៈពេលពងស្វាសរលាក។ បើសិនជាអ្នកមានជំងឺកាមរោគ ដៃគូរួមភេទក៏ត្រូវតែទទួលយកការព្យាបាលដូចគ្នាដែរ៕

Reviewed by Cambodian Apsara Heart's Girl
on
9:07 AM
Rating:
No comments: