ក្តៅ! តារាចម្រៀងវៀតណាមប្រតិកម្មលើ លី អ៊ីវ៉ាធីណា ដែលចម្លងបទថ្មីរបស់ខ្លួនទាំងស្រុង(វីដេអូ)
ថ្មីៗនេះ ផលិតករតន្ត្រីប្រចាំប្រទេសវៀតណាម Bao Thach បានចែករំលែកបទវីដេអូចម្រៀងថ្មី "Sorry Babe" របស់ លី អ៊ីវ៉ាធីណា រួមជាមួយការបន្ទោសបង្អាប់ថាតារាស្រីខាងលើចម្លងបទដ៏ល្បីដែលជាស្នាដៃនិពន្ធរបស់លោក និងច្រៀងដោយកញ្ញា Boa Thy។ បន្ទាប់ពីនោះ ម្ចាស់បទចម្រៀងផ្ទាល់ក៏បានចេញប្រតិកម្មដែរជុំវិញករណីចំលងនេះ។
Bao Thy បានសម្ដែងអារម្មណ៍របស់ខ្លួនទៅ កាន់សារព័ត៌មានរៀតណាម SaoStar ថា មានអ្នកគាំទ្រជាច្រើនផ្ញើបារ៉ូល និងវីដេអូចម្រៀងរបស់ អ៊ីវ៉ាធីណា ទៅឲ្យនាង។ បន្ទាប់ពីមើលហើយនាងយល់ថា បទរបស់អ្នកទាំង២គឺស្រដៀងគ្នាស្ទើរតែ១០០% ទៅហើយ។ នាងបញ្ជាក់ថា រូបនាងពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលចម្រៀងរបស់នាងដែលកំពុងតែទទួលបានការគាំទ្រក្នុងស្រុកហើយ ត្រូវបានគេយកទៅច្រៀងជាភាសាផ្សេងមួយទៀត។
ទោះមានក្តីរំភើបបន្តិចក្ដី តែ Bao Thy លើកឡើងថា៖ "ខ្ញុំមិនដឹងថាគួរតែសប្បាយចិត្ត ឬអត់ទេ ព្រោះបទនេះពួកគេមិនបានសុំសិទ្ធអនុញ្ញាតពីអ្នកនិពន្ធ Bao Thach ឡើយ។ ចំពោះច្បាប់កម្មសិទ្ធបញ្ញា ខ្ញុំគិតពួកគេគួរតែសុំសិទ្ធអនុញ្ញាត ឬទិញពីម្ចាស់ស្នាដៃ"។ ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះ Sabay មិនទាន់សុំការបកស្រាយពីភាគី Town នៅឡើយទេ ព្រោះលោក ករុណា ពេជ្រ អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម និង កញ្ញា លី អ៊ីវ៉ាធីណា មិនលើកទូរសព្ទពីក្រុមការងារ។ សម្រាប់ព័ត៌មានបន្ថែម Sabay នឹងផ្សាយជូនជាបន្តបន្ទាប់៕ បទ "Sorry Baby" របស់ លី អ៊ីវ៉ាធីណា
បទ "I'm Sorry Babe" ដោយ Bao Thy

Reviewed by Cambodian Apsara Heart's Girl
on
3:42 PM
Rating:

No comments: