Comments

អាមេរិក​លក់​​សម្ភារៈ​សង្គ្រាម​ទៀត​ហើយ​ ដើម្បី​ប្រឆាំង ISIS

រដ្ឋាភិបាល​អាមេរិក​របស់​លោក​ ដូណាល់​ ត្រាំ បាន​សម្រេច​លក់​យន្តហោះ​ចម្បាំង​ប្រភេទ​ទំនើប​ចំនួន ១២គ្រឿង​និង​សម្ភារៈ​សឹក​ផ្សេង​ទៀត​ក្នុង​តម្លៃ ៦០០លាន ដុល្លារ ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា​ដែល​ជា​ប្រទេស​ធំ​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក ។ ប្រភព​ពី​ការិយាល័យ​កណ្ដាល​នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ក្រសួងការបរទេស​អាមេរិក​បាន​យល់ព្រម​លក់​និង​ជូន​ដំណឹង​ដល់​សភា​​រួចរាល់​ហើយ​​ក្នុង​ការ​លក់​បរិក្ខារ​យោធា​ទាំង​នេះ។

យន្តហោះ​ចម្បាំង​ទំនើប​នេះ​មាន​ឈ្មោះ​ថា A-29 Super Tucano ដែល​ជា​យន្តហោះ​ចម្បាំង​ប្រភេទ​ស្រាល។ ភ្នាក់​ងារ​ក្រសួង​​បាន​បន្ត​ទៀត​ថា សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​លក់​យន្ត​ហោះ​ចម្បាំង​នេះ​ គឺ​ដើម្បី​ជួយ​ប្រទេស​នីហ្សេរីយ៉ា​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​ឥស្លាម​ Boko Haram និង​ពួក ISIS ព្រម​ទាំង​ការ​ត្រួត​ពិនិត្យ​ការ​ជួញ​ដូរ​គ្រឿង​ញៀន អាវុធ និង​មនុស្ស​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក ត្រាំ ទើប​តែ​លក់​អាវុធ​ឲ្យ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប ១១០​ពាន់​លាន​ដុល្លារ និង​ព្រម​ទាំង​​មាន​គម្រោង​លក់​បរិក្ខារ​សឹក​ឲ្យ​តៃវ៉ាន់​ក្នុង​តម្លៃ ១,៤២ ពាន់​លាន​ដុល្លារ​ផង​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ៕
អាមេរិក​លក់​​សម្ភារៈ​សង្គ្រាម​ទៀត​ហើយ​ ដើម្បី​ប្រឆាំង ISIS អាមេរិក​លក់​​សម្ភារៈ​សង្គ្រាម​ទៀត​ហើយ​ ដើម្បី​ប្រឆាំង ISIS Reviewed by Cambodian Apsara Heart's Girl on 3:30 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.