ភ្លៀងមួយមេធំ លិចផ្លូវជាច្រើននៅហូជីមិញ
កាលពីល្ងាចម្សិលមិញ ភ្លៀងចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបណ្ដាលឲ្យសង្កាត់ជាច្រើនរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង។ នៅតាមដងវិថីនានា គេសង្កេតឃើញ មនុស្សម្នាជាច្រើននាក់បានចុះបណ្ដើរម៉ូតូត្រៀបត្រា ក៏ព្រោះតែកម្ពស់ទឹកលិចដល់ក្បាលជង្គង់ ធ្វើឲ្យរលត់ម៉ាស៊ីនម៉ូតូ។
បន្ថែមពីនេះ ផ្ទះជាច្រើនខ្នង ក៏បានលិចលង់ផងដែរ ចំណែកឯចរាចរណ៍វិញ ក៏បានកកស្ទះជាខ្លាំង។ ដោយសារកម្លាំងខ្យល់លាយឡំនឹងទឹកភ្លៀង ដើមឈើមួយដើមបានបាក់រលំនៅសង្កាត់ទី៧ ផ្លូវ Pham Huu Lau សង្កត់បាក់បង្គោលភ្លើង ធ្វើឲ្យអ្នកភូមិនៅទីនោះពុំមានចរន្តអគ្គិសនីប្រើប្រាស់៕
ភ្លៀងមួយមេធំ លិចផ្លូវជាច្រើននៅហូជីមិញ
Reviewed by Cambodian Apsara Heart's Girl
on
12:51 AM
Rating:
No comments: