ស្ទើរតែមិនជឿទាល់តែសោះ ! ទើបតែអាយុ៨ឆ្នាំទេ...
ភ្នំពេញ៖មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែមិនជឿទាល់តែសោះដែលក្មេងមានអាយុ
ទើបតែ ៨ឆ្នំា ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួន ពីបទ ពាក់ពន្ធករណីជួញដូរគ្រឿងញៀន ខុសច្បាប់នៅថ្ងៃទី១១ ខែ កក្កដា ឆ្នំា២០១៧ នៅផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមមន្ត្រីជំនាញបានធ្វើការសាកសួរជនសង្ស័យជាអនីតិជនម្នាក់ បានឆ្លើយសារភាពថា៖
ខ្លូន មានឈ្មោះសាយ ចាប ហៅចាប ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្មេងប្រុសម្នាក់
ត្រូវ បានគេបង្ខំអោយដើរលក់គ្រឿងញៀន បើមិនដើរលក់ទេ គាត់នឹងត្រូវគេវាយធ្វើបាប។
ពេលឃាត់ខ្លួនក្មេងប្រុសនេះសមត្ថកិច្ចរកឃើញ ៖ម្សៅក្រាមពណ៌.សថ្លា ចំនួន៣៥កញ្ចប់តូច ។
អនីតិជនម្នាក់នេះ បង្គាប់បញ្ជាឲ្យបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងបណ្តោះអាសន្ន តែតំណាងអយ្យការតម្រូវឲ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ចុះប្រិយមិត្តគិតយ៉ាងម៉េចដែរចំពោះករណីនេះ?
ស្ទើរតែមិនជឿទាល់តែសោះ ! ទើបតែអាយុ៨ឆ្នាំទេ...
Reviewed by Cambodian Apsara Heart's Girl
on
10:13 PM
Rating:
No comments: