កូនភ្លោះមានក្បាលជាប់គ្នា អាចនឹងត្រូវវះកាត់ក្បាលចេញពីគ្នា
Rabia និង Rukia គឺជាកូនភ្លោះសញ្ជាតិបង់ក្លាដេស ដែលមានក្បាលជាប់គ្នាតាំងពីកំណើតមកម៉្លេះ។ ទារកទាំង២ ត្រូវគេបញ្ជូនមកមន្ទីរពេទ្យ ក្នុងរដ្ឋធានី Dhaka កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីឲ្យគ្រូពេទ្យពិនិត្យតាមដានសុខភាពថាតើ ពួកគេអាចនឹងទទួលបានការវះកាត់ចេញពីគ្នាដែរឬទេ។Rabia និង Rukia បានកើតនៅគ្លីនិកមួយកន្លែងឈ្មោះ PDC ស្ថិតនៅទីក្រុង Pabna ភាគជើងប្រទេសបង់ក្លាដេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ ឪពុកម្ដាយទារកទាំង២គឺលោក Taslima Khatun Uno និងលោកស្រី Mohammed Rafiqul Islam បានឲ្យដឹងថា អំឡុងពេលពពោះ ពួកគាត់ពុំបានដឹងថា កូនរបស់ពួកគាត់មានក្បាលជាប់គ្នានោះឡើយ៕ប្រភព៖ CGTN ប្រែសម្រួល៖ ឈាង.
កូនភ្លោះមានក្បាលជាប់គ្នា អាចនឹងត្រូវវះកាត់ក្បាលចេញពីគ្នា
Reviewed by Cambodian Apsara Heart's Girl
on
4:19 PM
Rating:

No comments: