មិននឹកស្មានថា «ផ្លែព្រីង» ជាផ្លែឈើដ៏អស្ចារ្យ!! ព្រោះមានសារធាតុម្យ៉ាងអាចផលិតបន្ទះសូឡា និងចំណាយថវិកាតិច
របកគំហើញមួយដែលទើបត្រូវបានរកឃើញដោយពួកអ្នកវិទ្យាសាស្ត្រមួយក្រុមនៅឥណ្ឌា នាពេលថ្មីៗនេះបានបង្ហាញថា «ផ្លែព្រីង» មានសារប្រយោជន៍យ៉ាងខ្លាំង ដោយវាផ្ទុកនូវសារធាតុម្យ៉ាងអាចផលិតបន្ទះសូឡាបាន និងធ្វើឲ្យអ្នកប្រើប្រាស់ចំណាយថវិកាតិចជាងមុន ខណៈសព្វថ្ងៃនេះ ប្រទេសឥណ្លកំពុងតែជួបប្រទះបញ្ហាកង្វះខាតថាមពលប្រើប្រាស់ ។យោងតាម qz អ្នកស្រាវជ្រាវមួយក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IIT), Roorkee បានរកឃើញសារធាតុ Anthocyanin នៅក្នុងផ្លែព្រីង ដែលអាចស្រូបយកបរិមាណពន្លឺព្រះអាទិត្យយ៉ាងខ្លាំងក្លា ។ អ្នកវិទ្យាសាស្ត្រ IIT ត្រូវបានពិសោធជាមួយសារធាតុ, ហៅ anthocyanin នេះ ហើយពួកជឿថាការប្រើប្រាស់សារធាតុនេះសម្រាប់ការផលិត អាចនាំមកនូវការចំណាយលើបន្ទះសូឡាធ្លាក់ចុះ ។
Soumitra Satapathi, ជំនួយការសាស្រ្តាចារ្យនៅ IIT-Roorkee ថ្លែងថា: «យើងកំពុងសម្លឹងមើលពីមូលហេតុដែលផ្លែព្រីងពណ៌ខ្មៅ។ យើងបានទាញយកពណ៌ដោយប្រើអេតាណុល និងបានរកឃើញសារធាតុ anthocyanin នោះគឺអាចស្រូបពន្លឺព្រះអាទិត្បបានយ៉ាងធំធេង» ។ សារធាតុ anthocyanins ត្រូវបានរកឃើញផងដែរនៅក្នុងផ្លែឈើដូចជា blueberry, cranberry, raspberries, និង cherries ។គួរបញ្ជាក់ផងដែរថា ដើមព្រីងអាចមានកម្ពស់រហូតដល់ទៅ ៣០ ម៉ែត្រ និងអាចមានអាយុកាលជាង ១០០ ឆ្នាំ ឯណោះ។ នៅទូទាំងក្នុងតំបន់ជាច្រើននៃប្រទេសឥណ្ឌា ផ្លែព្រីងត្រូវចាត់ទុកជាអាហាររូបត្ថម្ភមួយ និងអាចជាឱសថដ៏មានប្រសិទ្ធភាព។ ហើយម្យ៉ាងវិញទៀត បើនិយាយពីតម្លៃរបស់វាវិញ គឺត្រូវបានគេលក់តម្លៃទាបផងដែរ ៕


Soumitra Satapathi, ជំនួយការសាស្រ្តាចារ្យនៅ IIT-Roorkee ថ្លែងថា: «យើងកំពុងសម្លឹងមើលពីមូលហេតុដែលផ្លែព្រីងពណ៌ខ្មៅ។ យើងបានទាញយកពណ៌ដោយប្រើអេតាណុល និងបានរកឃើញសារធាតុ anthocyanin នោះគឺអាចស្រូបពន្លឺព្រះអាទិត្បបានយ៉ាងធំធេង» ។ សារធាតុ anthocyanins ត្រូវបានរកឃើញផងដែរនៅក្នុងផ្លែឈើដូចជា blueberry, cranberry, raspberries, និង cherries ។គួរបញ្ជាក់ផងដែរថា ដើមព្រីងអាចមានកម្ពស់រហូតដល់ទៅ ៣០ ម៉ែត្រ និងអាចមានអាយុកាលជាង ១០០ ឆ្នាំ ឯណោះ។ នៅទូទាំងក្នុងតំបន់ជាច្រើននៃប្រទេសឥណ្ឌា ផ្លែព្រីងត្រូវចាត់ទុកជាអាហាររូបត្ថម្ភមួយ និងអាចជាឱសថដ៏មានប្រសិទ្ធភាព។ ហើយម្យ៉ាងវិញទៀត បើនិយាយពីតម្លៃរបស់វាវិញ គឺត្រូវបានគេលក់តម្លៃទាបផងដែរ ៕


មិននឹកស្មានថា «ផ្លែព្រីង» ជាផ្លែឈើដ៏អស្ចារ្យ!! ព្រោះមានសារធាតុម្យ៉ាងអាចផលិតបន្ទះសូឡា និងចំណាយថវិកាតិច
Reviewed by Cambodian Apsara Heart's Girl
on
4:16 AM
Rating:

No comments: