ធ្លាប់តែឭថា សូរ្យគ្រាស ចុះវាកើតឡើងដោយរបៀបណាទៅ?
សូរ្យគ្រាស ជាបាតុភូតកម្រមួយ ដែលកើតឡើងនៅពេលព្រះចន្ទ គោចរមកបាំងពន្លឺព្រះអាទិត្យ រួចបង្កជាស្រមោលមកលើផែនដី។ ដូច្នេះ នៅពេលថ្ងៃ បើមើលទៅផែនដីគេហាក់ឃើញព្រះចន្ទលេបត្របាក់ព្រះអាទិត្យ ហើយធ្វើឲ្យផ្ទៃមេឃងងឹត។
បាតុភូតនេះ ត្រូវបានហៅថា Total eclipse ដែលកើតមានឡើងក្នុងរយៈពេល ១ឆ្នាំកន្លះ ម្ដង។ ចំណែក បាតុភូតនៃសូរ្យគ្រាសមួយទៀត ដែលគេហៅថា Partial eclipse គឺនៅពេលដែលព្រះចន្ទមិនបាំងជិតព្រះអាទិត្យទាំងមូលនោះទេ។ វាកើតឡើង ២ដងក្នុងមួយឆ្នាំនៅលើផែនដី។ ទោះជាយ៉ាងណា មិនមែនមានន័យថា មនុស្សគ្រប់រូប សុទ្ធតែអាចមើលឃើញរៀងរាល់បាតុភូតសូរ្យគ្រាសនេះឡើយ។ ដោយសារទំហំស្រមោលរបស់ព្រះចន្ទតូច គេអាចមើលឃើញសូរ្យគ្រាសតែក្នុងផ្នែកតូចមួយនៃផែនដីប៉ុណ្ណោះ។ ជាមធ្យម ដើម្បីឲ្យសូរ្យគ្រាសកើតមានឡើងនៅទីតាំងតែមួយលើផែនដី វាត្រូវការពេលយ៉ាងហោចណាស់ ៣៧៥ឆ្នាំ ហើយកើតមានម្ដង មានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ៕

Reviewed by Cambodian Apsara Heart's Girl
on
4:05 AM
Rating:

No comments: