ករុណា ពេជ្រ ឆ្លើយតបជុំវិញ លី អ៊ីវ៉ាធីណា យកបទវៀតណាម មកច្រៀង
ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់តារាចម្រៀង វៀតណាម ថា លី អ៊ីវ៉ាធីណា យកបទចម្រៀងខ្លួនមកច្រៀងរួចមក មុននេះបន្តិច លោក ករុណា ពេជ្រ ដែលជាអ្នកគ្រប់គ្រងនៅផលិតកម្មថោន បានបកស្រាយចំពោះបញ្ហាខាងលើ។
ករុណា ពេជ្រ បានប្រាប់ ថា ទាក់ទងបទចម្រៀង "Sorry Baby” ដែល លី អ៊ីវ៉ាធីណា ចម្លងពីតារាចម្រៀងវៀតណាម យកមកច្រៀងលោកអត់ដឹងទេ ព្រោះបទចម្រៀងនេះជាបទដែលសល់យូរហើយតាំងពីអ្នកគ្រប់គ្រងមុនៗម្ល៉េះ តែទើបយកមកវិញផលិតចេញជា MV កាលពីពេលថ្មីៗនេះក៏រងការរិះគន់តែម្ដងទៅ។ អ្នកគ្រប់គ្រងថោនរូបនេះបន្តថា បទចម្រៀងខាងលើនេះខ្លួនមិនបានរៀបចំឲ្យ លី អ៊ីវ៉ាធីណា ច្រៀងទេ។ លោកថា៖“បើតាមខ្ញុំដឹងវាជាទម្លាប់ដដែលៗយើងព្យាយាមគេចដែរ តែបទចម្រៀងនេះយូរហើយបង ពេលដែលខ្ញុំចូលកាន់មកបទចម្រៀងនេះគឺសល់ពីអ្នកគ្រប់គ្រងមុន ទើបតែយកចេញមក មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ហើយខ្ញុំក៏មិនបានយកមករៀបចំឲ្យគាត់ច្រៀងដែរ មួយរយៈដែលខ្ញុំចូលកាន់ខ្ញុំព្យាយាមបង្កើតម៉េឡូឌីថ្មីច្រើនបំផុតហ្មង"៕

Reviewed by Cambodian Apsara Heart's Girl
on
3:20 PM
Rating:

No comments: