ចិន គ្រោងនឹងបង្ហោះផ្កាយរណប ១៥៦គ្រឿង ដើម្បីបង្កើនសេវាអ៊ីនធឺណេត
ចិន គ្រោងនឹងបាញ់បង្ហោះផ្កាយរណបតូចៗចំនួន ១៥៦គ្រឿង នៅលើគន្លងផែនដីទាប ត្រឹមឆ្នាំ២០២៥ ដើម្បីផ្តល់សេវាអ៊ីនធឺណេត។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្ម និងវិទ្យាសាស្រ្តអវកាសចិន កាលពីថ្ងៃទី៣១សីហា។
ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា ប្រជាជនជាងពាក់កណ្តាលនៅលើពិភពលោកគ្មានអ៊ីនធឺណេតប្រើប្រាស់ និងខ្វះការទទួលបានព័ត៌មានពីការអភិវឌ្ឍនានា គឺដោយសារតែលក្ខខណ្ឌតំបន់ដូចជាវាលខ្សាច់ ភ្នំ និងសមុទ្រ។
វានឹងក្លាយជាប្រព័ន្ធដំណើរការអ៊ីនធឺណេតទីមួយរបស់ចិន ដែលមានផ្កាយរណបតូចៗ នៅលើគន្លងផែនដីទាប ហើយក៏នឹងជួយបំពេញតម្រូវការអភិវឌ្ឍន៍អវកាសពាណិជ្ជកម្មផងដែរ។ គម្រោងនេះ ត្រូវបានហៅថា «Hongyun» ដោយចិន គ្រោងនឹងបាញ់បង្ហោះផ្កាយរណបទី១ នៅឆ្នាំ២០១៨ ហើយ ៤គ្រឿងបន្ទាប់ នៅឆ្នាំ២០២០។ ពីឆ្នាំ២០២១ ដល់ ២០២៥ ចិន នឹងមានផ្កាយរណប ១៥៦គ្រឿង សម្រាប់ប្រតិបត្តិការ៕
វានឹងក្លាយជាប្រព័ន្ធដំណើរការអ៊ីនធឺណេតទីមួយរបស់ចិន ដែលមានផ្កាយរណបតូចៗ នៅលើគន្លងផែនដីទាប ហើយក៏នឹងជួយបំពេញតម្រូវការអភិវឌ្ឍន៍អវកាសពាណិជ្ជកម្មផងដែរ។ គម្រោងនេះ ត្រូវបានហៅថា «Hongyun» ដោយចិន គ្រោងនឹងបាញ់បង្ហោះផ្កាយរណបទី១ នៅឆ្នាំ២០១៨ ហើយ ៤គ្រឿងបន្ទាប់ នៅឆ្នាំ២០២០។ ពីឆ្នាំ២០២១ ដល់ ២០២៥ ចិន នឹងមានផ្កាយរណប ១៥៦គ្រឿង សម្រាប់ប្រតិបត្តិការ៕
ចិន គ្រោងនឹងបង្ហោះផ្កាយរណប ១៥៦គ្រឿង ដើម្បីបង្កើនសេវាអ៊ីនធឺណេត
Reviewed by Cambodian Apsara Heart's Girl
on
3:19 PM
Rating:
No comments: