Comments

ទស្សនាសកម្មភាពខ្លះៗរបស់ នី មុន្នីនាថ ក្នុងរឿង «នាងនាថបាត់ដំបង»


«នាងនាថបាត់ដំបង» ជាខ្សែភាពយន្តភាគថ្មីបែបភ័យរន្ធត់ព្រឺសម្បុររបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ទើបនឹងចាប់ផ្តើមថតនាពេលថ្មីៗនេះ ដែលក្នុងរឿងនេះ នី មុន្នីនាថ ជាតួឯកសំខាន់ម្នាក់សម្តែងជាតួអង្គខ្មោចនាងនាថ ។ក្នុងរឿងភាគថ្មីដែលទើបនឹងចាប់ផ្តើមថតនេះ កន្លងមក នី មុន្នីនាថ ធ្លាប់បានឱ្យដឹងតាមរយៈបណ្តាសារព័ត៌មានមួយចំនួនដែរថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគជាប្រវត្តិសាស្ត្រ និយាយតំណាលពីរឿងព្រេងខ្មែរកើតមានតាំងពីអតីតកាលក្នុងទឹកដីខេត្តបាត់ដំបង គឺប្រវត្តិទាក់ទងនឹងខ្មោចនាងនាថ ។ ទាក់ទងជាមួយនឹងរឿងនេះដែរ បើតាមព័ត៌មានបានឱ្យដឹងថារឿង «នាងនាថបាត់ដំបង» ទើបតែចាប់ផ្តើមថតបានប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ ហើយទីកន្លែងថតភាគច្រើនគឺស្ថិតនៅក្នុងខេត្តបាត់ដំបង ។
បើងាកមកមើលក្នុងទំព័រហ្វេសប៊ុករបស់តារាសម្តែង នី មុន្នីនាថ វិញក៏បានបង្ហាញឱ្យដឹងដែរថា រឿងនេះគឺទើបតែចាប់ផ្តើមថតទេ តែសន្ទុះនៃការរង់ចាំទស្សនារបស់ប្រិយមិត្តទូរទស្សនិកជនច្រើនគួរឱ្យកត់សម្គាល់ ។ ខាងក្រោមនេះជាឈុតឆាកខ្លីៗខ្លះក្នុងរឿង «នាងនាថបាត់ដំបង» ដែល នី មុន្នីនាថ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក សូមទស្សនាដូចតទៅ ៖
ទស្សនាសកម្មភាពខ្លះៗរបស់ នី មុន្នីនាថ ក្នុងរឿង «នាងនាថបាត់ដំបង» ទស្សនាសកម្មភាពខ្លះៗរបស់ នី មុន្នីនាថ ក្នុងរឿង «នាងនាថបាត់ដំបង» Reviewed by Cambodian Apsara Heart's Girl on 5:39 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.