Comments

រកណាបាន ទោះរវល់ប៉ុណ្ណា និងមិនបាននៅក្បែរ ក៏គូស្នេហ៍នៅ សូនីតា នៅតែធ្វើឲ្យនាងភ្ញាក់ផ្អើល!


ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា នៅ សូនីតា តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាមួយនឹង សម្រស់ និង ទេពកោសល្យក្នុងការសម្តែងរបស់នាង។ ប៉ុន្តែសម្រាប់ រឿងជីវិតឯកជនរបស់តារាស្រីរូបនេះ ហាក់ដូចជាលាក់ជិតឈឹង មិនចង់ឲ្យអ្នកណាដឹង ថាកញ្ញា ទាក់ទងនឹង អ្នកណានោះឡើយ ហើយមកគិតមកទល់ពេលនេះ គឺស្នេហារបស់នាង ជាមួយនឹង បុរសរូបនោះ ក៏ច្រើនឆ្នាំមកហើយដែរ ចូល៥ឆ្នាំទៅហើយ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ កញ្ញា នៅ សូនីតា បានបង្ហោះរូប និងសារ យ៉ាងមានអត្ថន័យថា «ឥឡូវចេះ Surprise ទៀត អ្នកម៉ាប់ សំខាន់ Decorate នំនៀក ។ ឆ្នាំនេះកម្សត់ អត់បាននៅក្បែរ ព្រោះបងមាន ភារកិច្ចទៅឆ្ងាយ ប៉ុន្តែឆ្លៀតយកមកឲ្យទាល់តែបាន អរគុណច្រើនហើយ អាណិតបងណាស់ ប៉ុន្តែជួយបងអត់បាន ការងារចង់៥០០មុខតែឯង នំខួបនេះ គឺនំខួបទី៥ ដែលើបងមិនដែលភ្លេច អរគុណដែលមិនបោះបង់ ទោះមានមារច្រើន មកជ្រៀតជ្រែក»។ អ្វីដែលសំខាន់ នៅលើនំខេកដែលបុរសជាគូស្នេហ៍ បានធ្វើឲ្យនាង ឃើញមានដាក់ រូបនាង ថតជាមួយនឹងផ្ទះថ្មី ហើយថែមទាំងសរសេរថា «Your News House will Finish soon » (ផ្ទះថ្មីរបស់អូន នឹងហើយ ក្នុងពេលឆាប់ៗនេះ)។
ក្នុងនោះដែរ អ្នកគាំទ្រ បានសម្តែងការជូនពរដល់នាង នៅក្នុងថ្ងៃកំណើត ហើយក៏ច្រណែនទៅដល់នាងផងដែរ ដែលមានគូស្នេហ៍ ចេះយកចិត្ត បើទោះបីជារូបគេនៅឆ្ងាយក៏ដោយ ។ ជាពិសេសអ្នកគាំទ្រ ក៏សំណូមពរឲ្យនាងឆាប់ បង្ហាញមុខ គូស្នេហ៍ឲ្យគ្រប់គ្នាបានឃើញផង ព្រោះថា បើគិតរយៈពេល ដែលនាង និង បុរសរូបនោះ ទាក់ទងគ្នា ក៏យូរមកហើយដែរ៕




រកណាបាន ទោះរវល់ប៉ុណ្ណា និងមិនបាននៅក្បែរ ក៏គូស្នេហ៍នៅ សូនីតា នៅតែធ្វើឲ្យនាងភ្ញាក់ផ្អើល! រកណាបាន ទោះរវល់ប៉ុណ្ណា និងមិនបាននៅក្បែរ ក៏គូស្នេហ៍នៅ សូនីតា នៅតែធ្វើឲ្យនាងភ្ញាក់ផ្អើល! Reviewed by Cambodian Apsara Heart's Girl on 5:29 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.