លេងកាំភ្លើងជ័រ ក្នុងវត្តក៏មានទោសដែរណា (កុំចេះតែហ៊ាន)
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទពីរបទល្មើស ទៅលើព្រះសង្ឃមួយអង្គ ជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលត្រូវបាន ចាប់ខ្លួន និងផ្សឹក ពាក់ព័ន្ធ នឹងការកាន់អាវុធខុសច្បាប់ កាលពីថ្ងៃពុធទី២១មិថុនា។កាលពីថ្ងៃទី២១ មិថុនា ម្សិលមិញ ព្រះតេជព្រះគុណ ហន សុផាន្នី ត្រូវបានសមត្ថកិច្ចប្រមាណ ២០នាក់ កាន់ដីកាតុលាការមកដល់កុដិ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីនាំព្រះអង្គទៅសាកសួរនៅស្នងការ បន្ទាប់មកព្រះអង្គក៏ត្រូវបានចាប់ផ្សឹក៕នេះបើតាមការឱ្យដឹងពីព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថានិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ខណៈដែលព្រះអង្គកំពុងគង់នៅមុខតុលាការខេត្តបាត់ដំបង ជាមួយព្រះសង្ឃប្រមាណ ២០អង្គផ្សេងទៀត។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់លើព្រះសង្ឃ ហន សុផាន្នី អាយុ២៤ឆ្នាំគង់នៅ វត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចំនួនពីរបទល្មើសគឺ កាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋជាអាទិ៍។ ហើយព្រះតេជគុណត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។ព្រះអង្គ ប៊ុត ប៊ុនទិញ មានសង្ឃដីការប្រាប់វិទ្យុស្រ្តី អែស ១០២ ព្រះអង្គយល់ឃើញថា ការចោទប្រកាន់ពីរបទល្មើសនេះ គឺជាការយាយី រំលោភសិទ្ធិអ្នកបួស និងជារឿងនយោបាយ ដោយសារព្រះសង្ឃ ហន សុផាន្នី មានសកម្មភាពខ្លាំងខ្លាក្នុងការចូលរួមនយោបាយ និងការបោះឆ្នោត។ ។
ព្រះអង្គបន្តថា ការចោទប្រកាន់ កាន់កាប់ និងដឹកជញ្ជូនអាវុធ ហាក់ដូចជាធ្ងន់ធ្ងរពេក ខណៈកាំភ្លើងដែលព្រះសង្ឃហន សុផាន្នី កាន់លេង គឺជាកាំភ្លើងជ័រ។
បែបនេះក្តី ព្រះអង្គបានចោទស្នងការ ព្រះរាជអាជ្ញារង និងមន្ទីរធម្មការថា មិនគោរពសន្យា ដែលថាមកចរចាជាមួយព្រះអង្គនៅម៉ោង៩ព្រឹក។
កាលពីថ្ងៃទី២១ មិថុនា ម្សិលមិញ ព្រះតេជព្រះគុណ ហន សុផាន្នី ត្រូវបានសមត្ថកិច្ចប្រមាណ ២០នាក់ កាន់ដីកាតុលាការមកដល់កុដិ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីនាំព្រះអង្គទៅសាកសួរនៅស្នងការ បន្ទាប់មកព្រះអង្គក៏ត្រូវបានចាប់ផ្សឹក៕
លេងកាំភ្លើងជ័រ ក្នុងវត្តក៏មានទោសដែរណា (កុំចេះតែហ៊ាន)
Reviewed by Cambodian Apsara Heart's Girl
on
5:42 AM
Rating:
No comments: