ក្រសួងដែនដី បន្តគោលដៅលក់ផ្ទះតម្លៃទាបជាង ៣ម៉ឺនដុល្លារ ឲ្យពលរដ្ឋក្រីក្រ
ក្រសួងដែនដីសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃមធ្យមចំនួន ២ក្រុមហ៊ុន
លំនៅឋានតម្លៃមធ្យមសម្ពោធជាផ្លូវការក្នុងឆ្នាំ ២០១៧ ចំនួន ៧ ៦៣៧ខ្នង
ពលរដ្ឋចំណូលមធ្យមអាចបង់រំលស់ប្រចាំខែ ចំនួនប្រាក់តិច និងមានរយៈពេលវែង
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី បានថ្លែងក្នុងកិច្ចពិភាក្សាមួយស្ដីពី «វេទិកាលំនៅឋានជាតិ» បានឲ្យដឹងថា ក្រសួងដែនដីបាន និងកំពុងអនុវត្តនូវគោលនយោបាយជាតិស្ដីអំពីលំនៅឋាន ដោយជម្រុញនិងគាំទ្រដល់ការអភិវឌ្ឍលំនៅឋានគ្រប់ប្រភេទ ដោយតម្រូវឲ្យលក់ក្នុងតម្លៃមធ្យមទាបជាង ៣ ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប។
លោកមានប្រសាសន៍ថា មន្ដ្រីរាជការ ក្រុមគ្រូបង្រៀន និងពលរដ្ឋមានចំណូលទាប នឹងអាចទទួលបានលំនៅឋាននេះ តាមរយៈការបង់រំលស់ប្រចាំខែ ដោយបង់ប្រាក់តិចនិងមានរយៈពេលវែង។
គួរជម្រាបបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសហការជាមួយក្រុមហ៊ុន World Bridge Land និងក្រុម B & BM ក្នុងការសាងសង់លំនៅឋានមានសមរម្យ សម្រាប់លក់ជូនក្នុងតម្លៃទាបជាង៣ម៉ឺនដុល្លារ និងបានសម្រេចបានលំនៅឋានតម្លៃមធ្យមសរុបចំនួន ៧ ៦៣៧ខ្នង នៅពាក់កណ្ដាលឆ្នាំ ២០១៧៕
ក្រសួងដែនដី បន្តគោលដៅលក់ផ្ទះតម្លៃទាបជាង ៣ម៉ឺនដុល្លារ ឲ្យពលរដ្ឋក្រីក្រ
Reviewed by Cambodian Apsara Heart's Girl
on
5:44 AM
Rating:
No comments: