អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ ម្ចាស់ផ្ទះបានត្រឹមឈរមើល
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អគ្គិភ័យនេះបង្កឡើងដោយ ការឆ្លងចរន្ដអគ្គិសនី ទើបបង្កាត់ចេញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង។ ដោយសារតែផ្ទះនេះសាងសង់ពីឈើ ទើបបានជាឆាបឆេះយ៉ាងលឿនដូច្នេះ បើទោះបីជាមានការជួយអន្ដរាគមន៍ពីសមត្ថកិច្ចជំនាញក៏ដោយ។
សេចក្ដីរាយការណ៍បញ្ជាក់ថា ដោយសារតែម្ចាស់ផ្ទះមិននៅ ព្រោះប្រពន្ធចេញទៅធ្វើការរោងចក្រ រីឯប្ដីចេញទៅរត់តាក់ស៊ី ទើបផ្ទះចាក់ជាប់ មិនអាចឲ្យអ្នកជិតខាងយកសម្ភារៈអ្វីចេញបាននោះឡើយ៕
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ ម្ចាស់ផ្ទះបានត្រឹមឈរមើល
Reviewed by Cambodian Apsara Heart's Girl
on
8:02 AM
Rating:
No comments: