Comments

រកឃើញហើយ!!!របៀបធ្វើត្រីបឹងកញ្ឆែត


#របៀបធ្វើត្រីបឹងកញ្ឆែត #គ្រឿងផ្សំ៖ – ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត – គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស ) – កាពិ – ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ – ខ្ទិះដូង – ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ – ខ្ទឹមស ចិញ្ច្រាំអោយម៉ត់ – ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល – ទឹកអំពិលទុំ – សណ្ដែកដីបុក – កញ្ឆែត
#វិធីធ្វើ៖ – យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ – កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ – យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច ( ទឹកដែលស្ងោរត្រីហើយត្រូវទុក ) – ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហម ឈ្ងុយ – បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល – ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។ 🌟 មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។ ផ្តល់សិទ្ធដោយ៖ មុខម្ហូបប្រចាំគ្រួសារ













រកឃើញហើយ!!!របៀបធ្វើត្រីបឹងកញ្ឆែត រកឃើញហើយ!!!របៀបធ្វើត្រីបឹងកញ្ឆែត Reviewed by Cambodian Apsara Heart's Girl on 5:56 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.