សាហាវណាស់.! ឃើញពស់រត់ទៅចាប់ ពេលពស់ខាំហើយមិនព្រលែងទៀតលទ្ធផលចុងក្រោយ….....(សូមជួយស៊ែ)
ហេតុនេះកើតឡើងនៅខេត្តឧបលរាជធានីប្រទេសថៃ បុរសម្នាក់ត្រូវបានពស់វែកក្របីចឹកប៊ិិះតែនឹងស្លាប់… ដោយដំបូងឡើយបុរស់ម្នាក់ឈ្មោះសុធីជាអ្នកធ្វើស្រែចំម្កាមានការចញ្ចឹមគោមាន់ទាជាច្រើន ដោយសារតែគេតែងតែបាត់មាន់រហូត ដឹងច្បាស់ណាស់ថាសត្វពស់ជាអ្នកលួច ដោយយប់មួយឃើញពស់មកសុីមាន់របស់ខ្លួនក៏ដេញវៃតែអត់បាន។ ព្រឹកឡើងក៏នាំគ្នាអ្នកដែលពូកែចាប់ពស់ដើរកក្បែបរិវេនផ្ទះដើម្បីរកមើល ភ្លាមនោះក៏ឃើញពស់នោះចេញមក នាយសុធីម្ចាស់មាន់ឃើញភ្លាម ហក់ទៅចាប់ដោយមិនខ្វល់ថាជាពស់វែកឡើយចាប់ភ្លាមពស់ចឹកភ្លែតតែគេមិនព្រមលែងខំប្រឹងចាប់បោករហូតពស់ស្លាប់ ហើយញាត់ចូលការ៉ុង គេមិនបានខ្វល់ឡើយជិះម៉ូតូមកផ្ទះយ៉ាងសង្ហា ។
មួយសន្ទុះក្រោយមកគេចាប់ផ្ដើមដកដង្ហើមតឹងថប់ទ្រូង ទើបដឹងខ្លួនថាពស់ចឹកមិញវាចាប់ផ្ដើមធ្វើទុកហើយ ទាញម៉ូតូខ្វោកជិះទៅពេទ្យដោយខ្លួនឯងនឹងយកពស់ទៅតាម ទៅដល់ពេទ្យភ្លាមសម្លប់ស្ដូក ពេលសាច់ញាត្តិមកដល់ក៏យកពស់នេះដើម្បីបញ្ជាក់ដល់សារព័ត៌មាន បញ្ជាក់ផងដែរពស់វែកក្របីមួយក្បាលនេះមានប្រវែង3ម៉ែត្រនឹងទំងន់8គីឡូក្រាម វាធាត់បែបនេះគឺដោយសារសុីមាន់របស់នាយសុធី ខណៈនេះផងដែរនាយសុធីកំពុងភ្ជាប់សេរ៉ូមនឹងជំនួយខ្យល់ឧកសុីហ្សេននៅឡើយទេ ពេទ្យផ្ដល់ដំណឹងមកថាគេមានសង្ឃឹមរស់គ្រាន់តែពេលនេះនៅមិនទាន់ដឹងខ្លួន។ប្រភព៖ tv2fb
សាហាវណាស់.! ឃើញពស់រត់ទៅចាប់ ពេលពស់ខាំហើយមិនព្រលែងទៀតលទ្ធផលចុងក្រោយ….....(សូមជួយស៊ែ)
Reviewed by Cambodian Apsara Heart's Girl
on
4:38 AM
Rating:

No comments: