សុខៗ តូតា ប្រកាសលក់ឡានថ្មី មួយគ្រឿង ទាំងតក់ក្រហល់?
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុក របស់តារាសម្ដែងស្រី ដែលល្បីមុខដូចកូនកាត់ ម៉ាក សែនសូនីតា ដែលគ្រប់គ្នាតែងហៅថា តូតា បានប្រកាសក្ដែងៗលក់ឡាន Camry ស៊េរីឆ្នាំ០៩។ ប្រិយមិត្តប្រហែលជាដឹងច្បាស់ហើយថា មិនប៉ុន្មានខែមុននេះ កញ្ញា តូតា ទើបបានទិញរថយន្តថ្មីម៉ាក Luxus៥៧០ ក្នុងតម្លៃថ្លៃ កប់ពពក ។
ប៉ុន្តែបែរជាថ្ងៃនេះ តារាសម្ដែងមុខស្រស់រូបនេះ បែរជាប្រកាសលក់រថយន្តមួយទៀតទាំងប្រញាប់ ក្នុងតម្លៃដែលអាចចរចាបានទៅវិញ។ ក្នុងនោះដែរ អ្នកគាំទ្រ ក៏បានធ្វើការសាកសួរ ថាជារថយន្តចាស់ របស់នាង ឬយ៉ាងណា ហើយជាពិសេស មានមនុស្សមួយចំនួន ធ្វើការត.ថ្លៃ លើរថយន្តមួយនោះផងដែរ៕
សុខៗ តូតា ប្រកាសលក់ឡានថ្មី មួយគ្រឿង ទាំងតក់ក្រហល់?
Reviewed by Cambodian Apsara Heart's Girl
on
4:04 PM
Rating:

No comments: