ជីជី បំភ្លឺទំនាក់ទងជាមួយ ចាន់ វឌ្ឍនាកា មិនមានអ្វីលើសពី...
ពិធីការិនីល្បីឈ្មោះ GiGi (ជីជី) បានបដិសេធន៍ព័ត៌មានដែលបានផ្សាយថា ខ្លួនមានទំនាក់ទំនងលើសពីមិត្តភ័ក្ដិជាមួយតារាបាល់ទាត់ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ។
កាលពីពេលថ្មីៗនេះ ចាន់ វឌ្ឍនាកា បានត្រឡប់ពីប្រទេសជប៉ុនដើម្បីមកធ្វើខួបកំណើតឲ្យឪពុកលោក ចាន់ ជេស្ដា ដែលជាអភិបាលខេត្តកំពត។ ក្នុងពិធីខួបកំណើតនោះ វឌ្ឍនាកា និងពិធីការិនីរបស់ទូរទស្សន៍ My TV កញ្ញា GiGi បានថតរូបស្និតស្នាលដែលធ្វើឲ្យមានការសង្ស័យពីមហាជន និងបណ្ដាញសារព័ត៌មានមួយចំនួនផ្សាយថា អ្នកទាំងពីរមានទំនាក់ទំនងមិនធម្មតា។ ដើម្បីបំភ្លឺជូនមហាជន GiGi បានឲ្យដឹងថា រូបកញ្ញា និងតារាបាល់ទាត់ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា គ្មានទំនាក់ទំនងស្នេហាឡើយ។ សម្រាប់រូបកញ្ញាគឺគ្រាន់តែជាការរាប់អានធម្មតាតែប៉ុណ្ណោះ។ ចាន់ វឌ្ឍនាកា បានត្រឡប់ទៅដល់ទឹកដីជប៉ុនវិញហើយ បន្ទាប់ពីធ្វើខួបកំណើតឲ្យលោក ឪពុករួចរាល់៕

Reviewed by Cambodian Apsara Heart's Girl
on
6:39 AM
Rating:

No comments: