Comments

ជួយស៊ែលើកទឹកចិត្តគាត់ផងប្រិយមិត្ត!!!! អស្ចារ្យមែន!យុវជនខ្មែរធ្លាក់បាក់ឌុបម្នាក់ មានសមត្ថភាពបង្កើតគ្រឿងចក្រ ដែលអាចបញ្ជាបានទៀតផង


ពិតជាអស្ចារ្យមែនកូនខ្មែរ! យុវជនខ្មែរមួយរូប ធ្លាក់បាក់ឌុប ប៉ុន្តែមានសមត្ថភាពបង្កើតគ្រឿងចក្រ ដែលអាចបញ្ជាបានទៀត។ យុរជនម្នាក់ដែលមានឈ្មោះ ថាឌិប បូរ៉ា មានអាយុ ១៩ ឆ្នាំ មានទីលំនៅក្នុងភូមិតាំងសោង ឃុំសំពណ៌មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។គាត់បានប្រលងធ្លាក់បាក់ឌុបកាលពីឆ្នាំកន្លងទៅ សព្វថ្ងៃប្អូនប្រុសនៅផ្ទះ ដោយសារតែបញ្ហាជីវភាព ប្អូនប្រុសបានបោះបង់ការសិក្សា ហើយរស់នៅជាមួយឪពុកម្ដាយជួយកិច្ចការផ្ទះ ។ពិតជាគួរអោយស្ញើចសរសើរប្អូនប្រុសមែនដែល មានសមត្ថិភាពអាចបង្កើតគ្រឿងចក្រតូចៗបានដោយ ខ្លួនឯង ហើយអាចបញ្ជាបានទៀតផង ដោយមិនបានឆ្លងកាត់ការរៀនសូត្រជំនាញពីណាឡើយ នេះគឺជាសមត្ថិភាពនិងទេពកោសល្យរបស់គាត់ផ្ទាល់។យោងតាមសម្ដីរបស់ ប្អូនប្រុសផ្ទាល់បានអោយដឹងថា ៖



ប្អូនបង្កើតដំបូងឡើយជាឡានធម្មតាដែលធ្វើពីដែកស័ង្កសីី គ្រាន់តែជាការលេងកំសាន្តតែប៉ុន្នោះ ប៉ុន្តែក្រោយមកប្អូនមានការស្រមើចង់បង្កើតឡានដែលបញ្ជាបានទៀត ហើយក៏បែកគំនិតអាចបង្កើតឡានដែលអាចបញ្ជាបាន។ប្អូនក៏ធ្លាប់លក់ឡានដែលខ្លួនឯងបានបង្កើតទៅអោយក្មេងបានប្រាក់មួយចំនួនផង។យោងតាមសម្ដីរបស់ឪពុកបូរ៉ា បាននិយាយថា គាត់មានកូន៥នាក់ ហើយបូរ៉ាជាកូនពៅ ដោយបូរ៉ាមានបញ្ហាសុខភាព ឧស្សាហ៍ឈឺ មិនសូវបានរៀនទៀងទាត់ ហើយក៏ប្រលងធ្លាក់បាក់ឌុប។គាត់បានបន្ថែមទៀតថា គាត់មានភាពត្រេកអរពេលដែលឃើញកូនមានគំនិតច្នៃប្រឌិត គាត់ចង់បញ្ជូនកូនអោយទៅរៀនបច្ចេកទេសបន្ថែមទៀត ដោយឃើញកូនមានដុងរួចទៅហើយ ប៉ុន្តែគាត់គ្មានប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជុនកូនអោយទៅរៀនបន្ត។





សូមទស្សនាវីដេអូខាងក្រោម
ជួយស៊ែលើកទឹកចិត្តគាត់ផងប្រិយមិត្ត!!!! អស្ចារ្យមែន!យុវជនខ្មែរធ្លាក់បាក់ឌុបម្នាក់ មានសមត្ថភាពបង្កើតគ្រឿងចក្រ ដែលអាចបញ្ជាបានទៀតផង ជួយស៊ែលើកទឹកចិត្តគាត់ផងប្រិយមិត្ត!!!! អស្ចារ្យមែន!យុវជនខ្មែរធ្លាក់បាក់ឌុបម្នាក់ មានសមត្ថភាពបង្កើតគ្រឿងចក្រ ដែលអាចបញ្ជាបានទៀតផង Reviewed by Cambodian Apsara Heart's Girl on 4:52 PM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.