Comments

ឈឺ​ចាប់​ទេ! អ្នក​សុំ​ទាន​នៅ​ខ្មែរ​​​ប្រើ​សុទ្ធ SMARTPHONE ចំណូល​ខ្ទង់​ពាន់​ដុល្លារ ឯ​អ្នក​ឲ្យ​ដាច់​បាយ​ម្ដងៗកំុភ្លេចជួយស៊ែផង!!



បច្ចុប្បន្ន​នេះ ប្រិយមិត្ត​ជា​ច្រើន ប្រាកដ​ជា​ទើស​ទាល់​ចិត្ត​ខ្លាំង នៅ​ពេល​កំពុង​អង្គុយ​ទទួល​ទាន​អាហារ​តាម​ផ្លូវ ឬ​ក្នុង​ហាង ស្រាប់​តែ​មាន​អ្នក​សុំ​ទាន​មក​លើក​ដៃ​សំពះ​សុំ​លុយ។ កុំ​ច្រឡំ​ថា​ពួក​គេ​ក្រ​រហូត​ដល់​ដាច់​បាយ ព្រោះ​អ្នក​ខ្លះ​មាន​ទាំង Smartphone ប្រើ ហើយ​អាច​រក​ចំណូល​បាន​រហូត​ដល់​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ យក​ទៅ​ទិញ​ដី ទិញ​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត។ ខាង​ក្រោម​នេះ ដក​ស្រង់​ពី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ៖ ​ជាកា​ពិត​គ្មាន​របរ​អ្វី​ស្រួល​រកប្រាក់​ជាង​ការដើរ​សុំទាន​នោះទេ ព្រោះ​មិនបាច់​មាន​ចំណេះ មិនបាច់​មាន​ជំនាញ មិនបាច់ មាន​ដើមទុន តែ​អាច​រក​ចំណូលបាន​ខ្ទ​ង់​ពាន់​ដុល្លារ​ក្នុង​មួយខែ តែ​វា​ក៏​ជះ​ឥទ្ធិ​ពល​មិនល្អ​ដល់​ស​ង្គ​ម​ផងដែរ​!
ស្ទើរតែ​រាល់ថ្ងៃ គេ​តែង​សង្កេតឃើញ​មាន​អ្នកដើរ​សុំលុយ​ជា​មនុស្ស​ពេញកម្លាំង​ទាំង​ប្រុស​ទាំងស្រី តែង​ដើរ​លើកដៃ​សំពះ​សុំលុយ​គេ នៅតាម​ទី​ប្រជុំ​ជនទាំង​នៅក្នុង​ទីក្រុង​ក៏ដូចជា​តាម​បណ្តា​ខេត្ត​។ អ្នកដើរ​សុំ​ពេញ​កម្លាំងទាំងនោះ ច្រើន​យក លេស​ប្រាប់ថា ពួកគេ​ជា​កម្មករ មកពី​ប្រទេស​ថៃ​គ្មាន​លុយ​ហូបបាយ​និង​គ្មាន សោហ៊ុយ ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិ​ញ។ ​ថ្មីៗ​នេះ​ចំនួន​អ្នក​ក្លែង​ធ្វើ​ជា​កម្មករ​មកពី​ប្រទេស​ថៃ​ដើរ​សុំ​លុយ​គេ ស្រាប់តែ​មាន​ការកើនឡើង​កាន់តែច្រើន​ក្នុង​រាជធានី ភ្នំពេញ​គួរឲ្យ​សំ​គាល់ ដែល​សកម្មភាព​និង​ពាក្យ​កុហក់​របស់​ពួកគេ​បាន​ជះ​ឥទ្ធិ​ពល​មិនល្អ​ដល់​ស​ង្គ​ម ធ្វើ​ឲ្យ​មានការភ័​ន្ត​ប្រ​ឡំ​ថា ប្រទេស​ខ្មែរ​គ្មាន​ការងារ​ធ្វើ កម្មករ​ចំណាកស្រុ​កលំ​បាក​វេទនា រហូត​ធ្លាក់ខ្លួន​ដើរ​សុំលុយ​គេ ធ្វើ​ឲ្យ​ភ្ញៀវ​អន្តរជាតិ​ជាពិសេស​អ្នក​ទេសចរណ៍​បរទេស មើលស្រាល​ស្រុក​ខ្មែរ​ថា​ជា​ប្រទេស​សំបូរ​ទៅដោយ​អ្នក​សុំ​ទាន។

ធាតុពិត​ពួកគេ​មិនមែន​ជា​កម្មករ ហើយ​ក៏​មិនមែនជា​អ្នក​ទីទាល់ក្រ​លំបាក អត់​ផ្ទះសម្បែង អត់​ល​ទ្ធភាព​ធ្វើ​ការនោះ​ដែរ គ្រាន់តែ​ពួកគេ​ខ្ជិល​ធ្វើការ ចូលចិត្ត​ដើរ​បោកប្រាស់ អ្នក​ដ៏​ទៃ​ដើម្បី​សុំលុយ​បាន​ដោយ​ស្រួលៗ​ប៉ុណ្ណោះ បើ​ទោះជា​បច្ចុប្បន្ន ប្រាក់​ឈ្នួល​ពល​កម្ម​របស់​កម្មករ​អត់​ជំនាញ នៅ​កម្ពុជា​អាច​រកបាន ពី​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ក៏ដោយ ក៏​ពួកគេ មិន​ព្រម​ធ្វើ​ការងារ​ជា​កម្មក​រដែរ ព្រោះថា​មុខរបរ​សុំលុយ​ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​បាន​ជាង​១០​ម៉ឺន​រៀល​ដោយ​ងាយស្រួល​។​ ​តើ​អ្នក​ឲ្យ​ទាន​ទាំងអស់ គឺ​អាច​មាន​ចំណូល​ច្រើនជាង​ពួក​អ្នកដើរ​សុំ​ដែរ​ឬទេ​? សូម​ក្រឡេក​មើល​រឿង​ពិត​ជាក់ស្តែង​ដូចខាងក្រោម​៖


ដោយ​មាន​ការផ្តល់​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ឋ ថា​មាន​យុវ​ជន​ពេញកម្លាំង​ជាច្រើន​នាក់​ចេះតែ​ដើ​រសុំ​លុយ​តាម​ផ្ទះ តាម​ហាង សមាសភាព​ប្លែកៗ គួរ​ឲ្យ​សង្ស័យ ទើប​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​០០​នាទី អាវុធហត្ថ​ខណ្ឌដូនពេញ នៃ​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រមូល​យុវជន​ដើរ​សុំ​លុយ​គេ​០៥​នាក់​ខ​ណះ​ពួកគេ បាន​និង​កំពុង​ដើ​រសុំ នៅ​ចំណុច​ផ្លូវ​130 កែង​ផ្លូវ​លេខ​5 សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ មក​ធ្វើការ​សួរ​នាំនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​រាជធានី​ភ្នំពេញ​។ ឆ្លើយតប​ជាមួយ សមត្ថកិច្ច​អាវុធហត្ថ ពួកគេ​ទាំង​០៥​នាក់​បាន​រៀបរាប់ថា ពួកគេ​ជា​អ្នករស់នៅ​ផ្ទះ​ជាប់ៗ​គ្នា ក្នុង​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ដោយ​ឃើញ​អ្នកភូមិ​ជាមួយគ្នា​រកលុយ​បាន​ច្រើន​តាម​រយៈ​ការដើរ​សុំទាន ទើប​ពួកគេ បាន​បបួលគ្នា​ឡើង​មក​ភ្នំពេញ​ដើម្បី​ដើរ​សុំ​លុយ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ ទិញ​ជីដាក់​ស្រែ​និង​ដោះ​ស្រាយ បញ្ហា​ផ្សេងៗ​ទៀត​។
ក្នុង​ចំណោម​ពួកគេ​ទាំង​5​នាក់​នោះ​គឺ​មានម្នាក់​ឈ្មោះ អា​ត ពេជ្រ ជា​មេក្លោង​ដឹកនាំ​ដើរ​សុំលុយ​គេ​នៅ​រាជធានី​ភ្នំ​ពេញ និង​ជា​អ្នក​រៀបចំ​ពាក្យ​និយាយ​កុហក់ បោកប្រាស់​មហា​ជន ថា​ពួកខ្លួន​ទាំង​នេះ​ជា​កម្មក​រទើប​មកពី​ប្រទេស​ថៃ អត់លុយ​ហូបបាយ​និង​អត់លុយ​ជិះឡាន​ឈ្នួល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិ​ញ ប៉ុន្តែ​តាម​ការពិត​ពួកគេ​មិនមែន​ជា​កម្មករ​មកពី​ប្រទេស​ប្រទេស​ថៃ​អ្វី​នោះទេ គ្រាន់តែ​និយាយ​បោកប្រាស់ ឲ្យ​គេ​អាណិតអាសូរ ដើម្បី​បាន​លុយ​ប៉ុណ្ណោះ​។ ចំពោះ​ការដើរសុំ​នេះ ពួកគេ​ក្នុង​ម្នាក់ៗ​អាច​រកប្រាក់​បាន ប្រហែលជា​ង​10​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ហើយ​ក្នុង​មួយ​សប្តាហ៍​ពួកគេ​នាំគ្នា​ឡើង​ទៅផ្ទះ​ម្តង នៅពេល​អស់​លុយ​ក៏​នាំគ្នា​ឡើង​មក​ភ្នំពេញ​ដើ​រសុំ​គេ​បន្ត​ទៀ​ត​។
​តើ​សកម្មភាព​ទាំងអស់​នេះ យើង​គួរ​គាំទ្រ​ឲ្យ​មាន​ក្នុងស​ង្គ​ម​ដែរ​ឬទេ​? ដោយ​វា​ជា​សិទ្ធ​សេរីភាព​របស់​ពួកគាត់ ហើយ​ក៏​គ្មាន​ច្បាប់​ឯណា​ហាម​មិន​ឲ្យ​ដើរ​សុំលុយ​គេ​នោះ​ទេ តែបើ​យើង​គ្រប់​គ្នា​ចូលរួម​លុប​បំបាត់ ដោយ​មិន​ធ្វើ​ទាន តាម​រូបភាព​ទាំង​នេះ នោះ​ពួកគាត់​ពិតជា​លែង​មាន​កម្លាំងចិត្ត​នឹង​ដើ​ដើរ​សុំ​លុយ​គេ​ទៀ​ត​ជាក់​ជាមិនខាន ហើយ​ស​ង្គ​ម​យើង ក៏​នឹង​មាន​ភាពថ្លៃថ្នូរ​ថែម​មួយកម្រិត​ទៀត​ផងដែរ​។ បើ​ចង់​ធ្វើ​ទាន គួរផ្តល់​ទៅដល់ ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​តែងតែ ជួយ​ព្យាបាល​កុមារ​មិន​រើសមុខ​និង​មិន​គិតលុយ ម​ណ្ឌ​ល​កុមារ​កំ​ព្រា ព្រះសង្ឃ​ដូនជី​ចាស់ព្រឹទ្ធាចារ្យ​នៅក្នុង​វត្ត ចាស់ជរា​ទុរគត៌​ពុំ​មាន​ទីពឹង​ដែល​ប្រឹង​តស៊ូ រស់នៅ​ដោយ​កម្លាំង ញើស​ឈាម​ពួកគាត់ និង​សិស្ស​ក្រីក្រ​ដែល​ចេះ​តស៊ូ​រៀន​សូត្រ ទើប​ទាន​របស់​យើង បាន​ជា​កុសល​ដល់​ខ្លួន​ផង និង​ជា​ប្រយោជន៍​ដល់​ស​ង្គ​ម​ជាតិ​ផង​៕​
ឈឺ​ចាប់​ទេ! អ្នក​សុំ​ទាន​នៅ​ខ្មែរ​​​ប្រើ​សុទ្ធ SMARTPHONE ចំណូល​ខ្ទង់​ពាន់​ដុល្លារ ឯ​អ្នក​ឲ្យ​ដាច់​បាយ​ម្ដងៗកំុភ្លេចជួយស៊ែផង!! ឈឺ​ចាប់​ទេ! អ្នក​សុំ​ទាន​នៅ​ខ្មែរ​​​ប្រើ​សុទ្ធ SMARTPHONE ចំណូល​ខ្ទង់​ពាន់​ដុល្លារ ឯ​អ្នក​ឲ្យ​ដាច់​បាយ​ម្ដងៗកំុភ្លេចជួយស៊ែផង!! Reviewed by Cambodian Apsara Heart's Girl on 3:57 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.