លោកគ្រូ XIAO LIXIN ដែលជាកំពូលគ្រូចិនសែ៖ចង់ក្រ ក៏ក្រមិនកើតដែរបើជើងលេខចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នាំ មានលាភធំនាំចូលផ្ទះទៅហើយនោះសម្រាប់ ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ស៊ែរឲ្យលឿនប្រយ័ត្នសំណាងរត់ទៅបាត់
បើតាមការទស្សន៍ទាយរបស់ហោរាជនជាតិចិន បានបញ្ជាក់ប្រាប់ពីការផ្លាស់ប្ដូររាសីអាក្រក់ប្រែជាល្អ ជួបមហាសំណាង មានលាភមាស លាភប្រាក់ ដែលជាការកែប្រែជីវិតថ្មីនៅក្នុងឆ្នាំថ្មី ឆ្នាំរកា ដែលមានសត្វមាន់មាសជាតំណាង។ ឆ្នាំទាំងអស់ដែលមានការកែប្រែខ្សែជីវិត ពីសំណាងអាក្រក់ទៅជាល្អក្រោយពេលបញ្ចប់ពិធីចូលឆ្នាំថ្មី ឆ្នាំចិន ខាងមុខនេះ រួមមាន ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ។ សូមរីករាយជាមួយសំណាង និងជោគជតារាសីនៃឆ្នាំទាំង ៥ ដូចខាងក្រោមនេះ ៖
១. ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)៖ ជាសត្វនាំសំណាងជាងគេក្នុងចំណោមសត្វតំណាងឆ្នាំទាំង១២។ នៅក្នុងឆ្នាំថ្មីនេះ លោកអ្នកនឹងជួបតែសំណាងល្អៗ ទទួលបានលាភសក្ការៈយ៉ាងត្រចះត្រចង់ ។ នៅក្នុងឆ្នាំនេះផងដែរ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរេរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេវិញជាមិនខានឡើយ៕
២.ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)៖ ជាឆ្នាំដែលមានរូបសត្វគោមាសធ្វើជាតំណាងក្នុងចំណោមសត្វទាំង១២ សម្រាប់ជោគជតារាសីក្នុងឆ្នាំរកា (ឆ្នាំប្រពៃណីជនជាតិចិន) នេះ នឹងលេចឡើងត្រដែតត្រឌឹម ជួបព្រេងសំណាងល្អជាងឆ្នាំចាស់។ នៅក្នុងឆ្នាំរកានេះ ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ក៏តែងទទួលបានជោគជ័យ ដ្បិតមានក្រុមមនុស្សល្អៗនៅឈរចាំជួយយិតយោងជានិច្ច ។ ដោយឡែកសម្រាប់អ្នកជាមន្ត្រីរាជការវិញ នឹងបានឡើងបុណ្យស័ក្ដិយស ដោយសារមានអ្នកមានអំណាចនៅឈរចាំជួយយិតយោងសណ្តោង និងជម្រុញពីក្រោយខ្នង។
៣.ឆ្នាំមមី(ពង្សទេព្តាស្រី ធាតុភ្លើង) ៖ ស្ទើរតែពេញមួយឆ្នាំថ្មី ឆ្នាំរកានេះ លោកអ្នកដែលកើតឆ្នាំមមី ដែលមានសត្វសេះមាសជាតំណាង នឹងមានភាពរហ័សរហួន អារម្មណ៍ភ្លឺថ្លា មានរាសីខ្ពស់ ជាពិសេស បានជួបនឹងក្រុមមនុស្សល្អៗ ។ នៅក្នុងវេលានេះ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមានតាំងពីឆ្នាំចាស់ នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីឆ្នាំកន្លងទៅនោះ នឹងបានសម្រេចដូចការគិតនៅត្រឹមឆ្នាំថ្មីនេះ ។
៤.ឆ្នាំរកា(ពង្សយក្សប្រុស ធាតុដែក) ៖ ជាឆ្នាំដែលមានរាសីខ្ពស់ និងឈរនៅលើចំណុចកំពូលនៃជើងលេខ ។ នៅក្នុងឆ្នាំនេះ បើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង ។ ដោយឡែកសម្រាប់អ្នកប្រកបជំនួញជួញដូរវិញ ក៏នឹងទទួលបានភាគលាភយ៉ាងធំធេង ដែលសូម្បីតែបំណុលដែលគេជំពាក់ និងត្រូវបានគេបំភ្លេចចោលកាលពីឆ្នាំចាស់នោះ ក៏នឹងវិលត្រឡប់មកវិញផងដែរ ។
៥.ឆ្នាំជូត (ពង្សទេព្តាប្រុស ធាតុទឹក)៖ ក្នុងឆ្នាំថ្មីនេះ សម្រាប់មនុស្សដែលកើតឆ្នាំជូត ដែលមានតំណាងដោយសត្វកណ្តុរមាស នឹងជួបសំណាងធំ ដោយរាសីស្ថិតនៅលើកំពូលភ្នំមាស ដែលអាចកែប្រែជោគវាសនាអាក្រក់កាលពីឆ្នាំចាស់ ឱ្យក្លាយមកជាល្អប្រសើរ ។ នៅក្នុងឆ្នាំថ្មីនេះ ទោះជាប្រកបការងារអ្វីរមែងបានជួបលាភធំ ហើយបើចំពោះស្ត្រីនឹងជួបលាភរស់ចូលមកជិតខ្លួនថែមទៀតផង ។
ទោះជាយ៉ាងណាក៏ដោយ យើងខ្ញំុសូមបួងសួងដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
លោកគ្រូ XIAO LIXIN ដែលជាកំពូលគ្រូចិនសែ៖ចង់ក្រ ក៏ក្រមិនកើតដែរបើជើងលេខចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នាំ មានលាភធំនាំចូលផ្ទះទៅហើយនោះសម្រាប់ ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ស៊ែរឲ្យលឿនប្រយ័ត្នសំណាងរត់ទៅបាត់
Reviewed by Cambodian Apsara Heart's Girl
on
4:39 PM
Rating:

No comments: