តស៊ូពីប្រាក់ខែ ៥០ដុល្លារ រហូតបង្កើតក្រុមហ៊ុននាំចេញអង្ករកម្ពុជាទៅជាង ៤០ប្រទេស
+ ប្រវត្តិរូបសង្ខេប
+ ជីវិតក្រោយបែកម្ដាយលើកដំបូង
+ នឿយមុន ស្រណុកក្រោយ
+ កម្រៃជើងសា ជាដើមទុនដំបូង
ជាកូនស្រីកំព្រាឪពុក លោកស្រី ឃី មុនី សុខចិត្តចាកចេញពីគ្រួសារ មកបន្តការសិក្សា និងស្វែងរកការងារនៅភ្នំពេញ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ។ ការចាកចេញនោះដោយសារ ចង់រំដោះខ្លួនចេញពីបន្ទុកចំណាយគ្រួសារ ដើម្បីសម្រាលការលំបាករបស់ម្ដាយ ដែលដើរតួជាម្ដាយផង ឪពុកផង រួមទាំងរ៉ាប់រងបន្ទុកកូនៗជាច្រើននាក់។ ភាពក្រីក្របានក្លាយជាកម្លាំងចិត្តដ៏រឹងមាំ រហូតទទួលពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងដ៏ឆ្នើមប្រចាំឆ្នាំ ២០១៧ កាលពីពេលថ្មីៗនេះ។
ចង់ដឹងថា រឿងរ៉ាវពីក្រោយភាពជោគជ័យរបស់សហគ្រិនរូបនេះ បែបណានោះ សូមអានប្រវត្តិសង្ខេបខ្លះដូចខាងក្រោមនេះលោកស្រី ឃី មុនី ជាអ្នកខេត្តកំពង់ចាម ដែលមានបងប្អូនចំនួន ៧នាក់ និងជាកូនស្រីពៅ មានតែម្ដាយជាមេគ្រួសារ។ បន្ទាប់ពីលោកស្រីប្រឡងជាប់បាក់ឌុប ក៏សម្រេចចាកចេញពីស្រុកកំណើត មកបន្តការសិក្សាជំនាញផ្នែកសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីរៀបរាប់ថា ៖ "ពេលនោះជាលើកដំបូងដែលត្រូវបែកពីម្ដាយ អារម្មណ៍ពិតជាពិបាក"។ លោកស្រីថា អ្វីដែលលោកស្រីប្រាប់ខ្លួនឯងឲ្យប្រឹងបន្តឡើងនោះ គឺដោយសារភាពក្រីក្រ បានជំរុញទឹកចិត្តលោកស្រីត្រូវតែតស៊ូសម្រេចគោលដៅឲ្យបាន។៖
ជីវិតក្រោយបែកម្ដាយលើកដំបូង
នឿយមុន ស្រណុកក្រោយ ចូលដល់ឆ្នាំទី២ភា្លម លោកស្រីទទួលបានការងារដំបូងផ្នែករដ្ឋបាល ជាការងារហាត់ការ ឬហៅថា Internship រយៈពេល ០៦ខែ លោកស្រីទទួលបានប្រាក់ឈ្នួល៥០ដុល្លារក្នុង១ខែ ត្រឹមបង្គ្រប់ថ្លៃសាំងប៉ុណ្ណោះ។ ប៉ុន្តែលោកស្រីពេញចិត្តនឹងធ្វើ ព្រោះជាកន្លែងដែលលោកស្រីបានរៀនសូត្រពីមនុស្សជំនាញជាច្រើន និងអនុវត្តជាក់ស្តែង ធ្វើឲ្យលោកស្រីលែងខ្លាច និងបានស្គាល់ពីសង្គមកាន់តែច្បាស់។ ទន្ទឹមនឹងការងារលំបាកៗជាច្រើន បានចូលក្នុងជីវិតស្ត្រីវ័យក្មេងរូបនេះ បានប្រាប់ខ្លួនឯងនូវពាក្យចាស់បុរាណតែងពោលថា " ស៊ូនឿយមុនស្រណុកក្រោយ" ហេតុដូច្នេះ លោកស្រីមិនដែលទុកខ្លួនឲ្យទំនេរឡើយ។ កម្រៃជើងសា ជាដើមទុនដំបូង
ការងារ និងជីវិតឯកជនត្រូវបានផ្លាស់ប្ដូរ ក្រោយពីបញ្ចប់ការងារហាត់ការ លោកស្រីបានធ្វើការជាគណនេយ្យក្នុងក្រុមហ៊ុនអចលទ្រព្យមួយ និងឆ្លៀតពេលរកម៉ូយជួយជាលក់ផ្ទះឲ្យគេបន្ថែម។ លក់ផ្ទះដំបូងលោកស្រី រកប្រាក់បាន ៣ពាន់ដុល្លារ ជាកម្រៃជើងសា (Commission) រួចក៏មានបែកគំនិតរកស៊ីនាំចូលសំបកកៅស៊ូម៉ូតូ។ អាជីពជាពេលវេលាមួយដែលលោកស្រីភ័យខ្លាច តែដោយមានចំណេះដឹងភាពជាសហគ្រិន គឺត្រូវតែហ៊ានប្រថុយ។ មកដល់ឆ្នាំ ២០១១ លោកស្រី បានងាកមកចាប់របររកស៊ីស្រូវអង្ករមានឈ្មោះថា Amru Rice និង ឆ្នាំ ២០១៣ ដឹកនាំកសិករ ផលិតអង្ករសរីរាង្គរបស់ខ្មែរនាំចេញទៅក្រៅជាង ៤០ប្រទេស និងជួយកសិករខ្មែរប្រមាណ ៥ពាន់គ្រួសារ ប្ដូរមកធ្វើស្រូវបែបសរីរាង្គទល់បច្ចុប្បន្ន៕
![]() |
លោកស្រី ឃី មុនី កំពុងផ្ដល់បទសម្ភាសន៍ |

Reviewed by Cambodian Apsara Heart's Girl
on
3:18 PM
Rating:

No comments: