Comments

នារីៗចូលចិត្តស្លៀកខ្លីៗ ដើរតាមទីសាធារណៈគួរប្រុងប្រយ័ត្ន ក្រែងប៉ះចំបុរសៗរោគចិត្តទាញ... (មានវីដេអូ)

ម៉ាឡេស៊ី៖ បុរសរោគចិត្តម្នាក់ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅប៉ុស្តិ៍ប៉ូលិស ក្រោយត្រូវគេតាមទាន់ ពេលព្យាយាមកាន់ទូរស័ព្ទដៃ លួចថតវីដេអូឃ្លីបក្រោមសំពត់របស់នារីរងគ្រោះម្នាក់។

ហេតុការពណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៨និង១០នាទីយប់ ថ្ងៃសុក្រ ទី៤ សីហា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលផ្សារទំនើប Mid Valley Megamall ជាន់ទី២ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះយោងតាមប្រភពពីសារព័ត៌មាន China Press បានចុះផ្សាយ។ វីដេអូឃ្លីបដែលត្រូវបានជនល្មើសលួចថតកេរ្តិ៍ខ្មាស ក្រោមសំពត់របស់នារីរងគ្រោះ ត្រូវបាននាងយកទៅបង្ហោះចែកចាយ ជាសាធារណៈលើបណ្តាញសង្គម ទាំងឥតលាក់លៀម ដើម្បីជាសារឲ្យនារីៗផ្សេងទៀត មានការប្រុងប្រយ័ត្នខ្លួន ដោយបានសរសេររៀបរាប់ប្រាប់ថា៖ នាងនិងមិត្តភក្តិបានទៅលេងនៅផ្សារទំនើប Mid Valley Megamall ស្រាប់តែប៉ះចំបុរសរោគចិត្តម្នាក់ បានធ្វើសកម្មភាពគួរឲ្យសង្ស័យ ប៉ុន្តែរូបនាងហាក់មិនចាប់អារម្មណ៍លើជននោះទេពីដំបូង។ រហូតដល់ទីបំផុតទាល់តែមិត្តភក្តិ(ប្រុស)របស់នាងម្នាក់ តាមទាន់ឃើញជនសង្ស័យខាងលើ ឈរកាន់តែកៀកក្បែរនាង ហើយដៃរបស់គេកាន់ទូរស័ព្ទលួចថតក្រោមសំពត់នាង ទើបភ្លាមៗនោះមិត្តភក្តិរបស់នាង ក៏ស្ទុះចាប់កញ្ឆក់យកទូរស័ព្ទពីដៃជនសង្ស័យ និងឆែករកឃើញថា ជនល្មើសខាងលើនេះ ពិតជាបានធ្វើសកម្មភាព លួចថតកេរ្តិ៍ខ្មាសក្រោមសំពត់របស់នាងយ៉ាងពិតប្រាកដមែន។ ក្រោយមកនារីរងគ្រោះនិងមិត្តភក្តិក៏បានឆែកមើលបន្ថែម ក្នុងទូរស័ព្ទដៃនោះ រកឃើញមានរូបភាពនិងវីដេអូឃ្លីបជាច្រើនផ្សេងទៀត ដែលត្រូវបានជនល្មើសលបលួចថតបានពីជនរងគ្រោះដទៃទៀត។ ក្រោយកើតហេតុ នារីរងគ្រោះនិងមិត្តភក្តិ ក៏បានចាប់ជនសង្ស័យទៅកាន់ប៉ុស្តិ៍ប៉ូលិស នៅក្នុងទីតាំងមជ្ឈមណ្ឌលផ្សារទំនើបខាងលើតែម្តង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ផ្តាំផ្ញើ ដល់មិត្តសុភាពនារីទាំងឡាយ ឲ្យចេះបង្កើនការប្រុងប្រយ័ត្ន រាល់ពេលស្លៀកខ្លីៗដើរក្នុងទីសាធារណៈ ចៀសវាងកើតមានហេតុការណ៍មិនល្អ ដូចករណីខាងលើនេះផងដែរ ៕
មិត្តភក្តិរបស់នារីរងគ្រោះ ក៏ស្ទុះចាប់កញ្ឆក់យកទូរស័ព្ទពីដៃជនសង្ស័យតែម្តង ដោយរកឃើញថា ជនល្មើសខាងលើនេះ ពិតជាបានធ្វើសកម្មភាព លួចថតកេរ្តិ៍ខ្មាសក្រោមសំពត់របស់នាងយ៉ាងពិតប្រាកដមែន
នារីៗចូលចិត្តស្លៀកខ្លីៗ ដើរតាមទីសាធារណៈគួរប្រុងប្រយ័ត្ន ក្រែងប៉ះចំបុរសៗរោគចិត្តទាញ... (មានវីដេអូ) នារីៗចូលចិត្តស្លៀកខ្លីៗ ដើរតាមទីសាធារណៈគួរប្រុងប្រយ័ត្ន ក្រែងប៉ះចំបុរសៗរោគចិត្តទាញ... (មានវីដេអូ) Reviewed by Cambodian Apsara Heart's Girl on 9:45 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.