គួរឲ្យសរសើរមែន! លោកយាយអាយុ ៩១ឆ្នាំ តស៊ូរៀនរហូតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រដូចបំណង ពេលដឹងមូលហេតុ អ្នកនឹងកាន់តែស្ញប់ស្ញែង
ថៃ៖ នៅថ្ងៃទី ០៩ សីហា ខាងមុខនេះ លោកយាយ Kim-lun Jinakul អាយុ ៩១ឆ្នាំ នឹងក្លាយជានិស្សិតវ័យចំណាស់បំផុតដែលបានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Sukhothai Thammathirat Open University (STOU) ប្រទេសថៃ។
មនុស្សជាទីស្រឡាញ់របស់លោកយាយ នឹងធ្វើដំណើរពីខេត្ត Phayao ដើម្បីមកចូលរួមអបអរសាទរដល់លោកយាយ ដែលបានបញ្ចប់ការសិក្សាផ្នែក បរិស្ថានវិទ្យានៃមនុស្សលោក (Human Ecology)។លោកយាយ Kim-Lun បានប្រាប់ទៅកាន់សារព័ត៌មាន Thai PBS ថា “បើសិនជាយើងមិនរៀន មិនអានទេ យើងនឹងមិនដឹងអ្វីទាំងអស់ ដូច្នេះធ្វើម្តេចយើងអាចទំនាក់ទំនងជាមួយអ្នកដទៃបានទៅ? បើសិនជាយើងទាំងអស់គ្នាបានអាន ដូចជា កាសែត ឬបានស្តាប់ការផ្សាយព័ត៌មាន នោះយើងនឹងដឹងថា មានអ្វីកំពុងកើតឡើងនៅលើពិភពលោក ក្នុងប្រទេស និងសង្គមជាតិ”។តាមពិតទៅ លោកយាយមានបំណងប្រាថ្នាបញ្ចប់ការសិក្សានេះ តាំងពីក្មេងមកម្ល៉េះ ប៉ុន្តែដោយសារដំណើរជីវិតរបស់លោកយាយតែងតែមានឧបសគ្គ ដូច្នេះហើយ ទើបបានជាលោកយាយ ទើបតែអាចសម្រេចបំណងប្រាថ្នានេះ។
កាលពីឆ្នាំ ១៩៩៨ លោកយាយធ្លាប់បានដាក់ពាក្យចូលរៀនសាលាមួយនេះម្តងរួចមកហើយ ប៉ុន្តែដោយសារតែលោកយាយត្រូវជួយមើលមុខរបររកស៊ីរបស់គ្រួសារ ទើបត្រូវអាក់ខានការសិក្សាម្តងទៀត។ រហូតមកដល់ឆ្នាំ ២០១១ លោកយាយបានដាក់ពាក្យចូលរៀនសាលាដដែលនេះ នឹងបានបញ្ចប់ការសិក្សាដូចបំណង។សាស្ត្រាចារ្យ Panumas Kudngaongarm បានពន្យល់ថា ខាងសាកលវិទ្យាល័យតែងតែទទួលស្វាគមន៍និស្សិតវ័យចំណាស់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសិក្សាឡើយ។ លើសពីនេះ ខាងសាលាក៏បានបង្កើតវគ្គសិក្សាពិសេសដើម្បីបំពេញចិត្តសិស្សវ័យចំណាស់ និងបានបង្កើតឲ្យមានវគ្គសិក្សានៅផ្ទះផងដែរ។
ចំនែកឯ សាស្ត្រាចារ្យ Rutchaneekorn Chotchaisathit ដែលជាអ្នកគ្រប់គ្រងផ្នែកបរិស្ថានវិទ្យានៃមនុស្សលោក (Human Ecology) របស់សាកលវិទ្យាល័យមួយនេះ បានឲ្យដឹងថា ពួកគេបានព្យាយាមខ្លាំងណាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សចាស់ៗ។ ពួកគាត់គ្រាន់តែចុះឈ្មោះ បន្ទាប់មក ឯកសារសម្រាប់អានផ្សេងៗទៀត នឹងត្រូវបញ្ជូនទៅដល់ផ្ទះរបស់គាត់តែម្តង។ លើសពីនេះ សាលាក៏មានរៀបចំកម្មវិធីទូរទស្សន៍ និងវិទ្យុមួយចំនួនទៀត ដែលទាក់ទងនឹងមេរៀនទាំងនោះផងដែរ៕

Reviewed by Cambodian Apsara Heart's Girl
on
9:55 AM
Rating:

No comments: