មិនធ្លាប់មានពីមុនមក! ចិនបំផ្ទុះអគារខ្ពស់ ៣៦ខ្នង ប្រើពេលតែ ២០វិនាទី
កាលពីពេលថ្មីៗនេះ អគារខ្ពស់ៗចំនួន ៣៦ ខ្នង ស្ថិតនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ត្រូវបានគេបំផ្ទុះកម្ទេចចោល ក្នុងរយៈពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ មិនធ្លាប់មានទេពីមុនមក។ ការបំផ្ទុះអគារដ៏ច្រើនក្នុងពេលមួយប៉ប្រិចភ្នែកនេះ បានប្រើប្រាស់រំសេវរហូតដល់ទៅ ២,៥ តោនឯណោះ។
<>បើតាមខ្សែវីដេអូនៅកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញ អគារខ្ពស់ៗទាំងនោះបាក់ស្រុតចុះមកដី គួរឲ្យរន្ធត់ បង្កឲ្យមានធូលីដីហ៊ុយ និងក្រាលគ្របអគារទាំងមូល ខណៈទីនោះពីមុនធ្លាប់ជាភូមិដ៏ធំមួយ។
វីដេអូខាងលើត្រូវបានបង្ហោះទៅលើគេហទំព័រ YouTube ជាមួយនឹងសារសរសេរថា «ពីមុនមានអគារជាង ៨០០ ខ្នង នៅទីនោះ»៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

វីដេអូខាងលើត្រូវបានបង្ហោះទៅលើគេហទំព័រ YouTube ជាមួយនឹងសារសរសេរថា «ពីមុនមានអគារជាង ៨០០ ខ្នង នៅទីនោះ»៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖
មិនធ្លាប់មានពីមុនមក! ចិនបំផ្ទុះអគារខ្ពស់ ៣៦ខ្នង ប្រើពេលតែ ២០វិនាទី
Reviewed by Cambodian Apsara Heart's Girl
on
7:37 AM
Rating:

No comments: