ស្លាប់ និងបាត់ខ្លួនរាប់សិបនាក់ ក្នុងទឹកជំនន់ នៅវៀតណាម
ទឹកជំនន់ ដែលបង្កមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្ស ៧នាក់ និងបាត់ខ្លួន ២៧ នៅភាគខាងជើងវៀតណាម។
មន្រ្តីផ្នែកគ្រោះមហន្តរាយវៀតណាម លោក Luong Tuan Anh បាននិយាយកាលពីថ្ងៃទី៣សីហាថា មនុស្ស ២នាក់បានស្លាប់ និង ១៣នាក់បាត់ខ្លួន នៅក្នុងខេត្ត Yen Bai។ ចំណែកអ្នករងគ្រោះដទៃទៀត គឺនៅក្នុងខេត្ត Son La និង Lai Chau។ វៀតណាម បានបញ្ជូនក្រុមសង្គ្រោះ ៩០០នាក់ ទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។
វៀតណាម ជាប្រទេស១ ដែលរុំារ៉ៃ ដោយទឹកជំនន់ និងខ្យល់ព្យុះ ដែលបានធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់ក្នុង ១ឆ្នាំ៕
វៀតណាម ជាប្រទេស១ ដែលរុំារ៉ៃ ដោយទឹកជំនន់ និងខ្យល់ព្យុះ ដែលបានធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់ក្នុង ១ឆ្នាំ៕
ស្លាប់ និងបាត់ខ្លួនរាប់សិបនាក់ ក្នុងទឹកជំនន់ នៅវៀតណាម
Reviewed by Cambodian Apsara Heart's Girl
on
8:03 AM
Rating:
Reviewed by Cambodian Apsara Heart's Girl
on
8:03 AM
Rating:
No comments: