នាយកដ្ឋានអត្តសញ្ញាណកម្ម ប្រាប់ពីចំនួនអ្នកដែលទទួលបានអត្តសញ្ញាណបណ្ណ
លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអះអាងថា រហូតមកដល់ពេលនេះ នាយកដ្ឋាន បានចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន ៩,៤៦លាននាក់ហើយ ក្នុងឆ្នាំ២០១៧នេះ។ ចំនួននេះ នៅសល់មិនដល់ ១លាននាក់ឡើយ ដោយនាយកដ្ឋាននេះ នឹងបន្តចែកជូនឲ្យបានគ្រប់គ្នាមុនដាច់ឆ្នាំ ២០១៧នេះ។ទន្ទឹមនឹងនេះ ប្រធាន គ.ជ. ប លោក ស៊ិក ប៊ុនហុក បាននិយាយថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារចម្បងតែមួយគត់សម្រាប់ប្រើប្រាស់ដល់ការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។
ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិសម្រាប់នីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ កាលពីថ្ងៃទី៣សីហាម្សិលមិញនេះ លោក ស៊ិក ប៊ុនហុក បានជំរុញឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពន្លឿនការធ្វើ និងផ្តល់អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា។សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្តើម ធ្វើឡើងពីថ្ងៃទី១កញ្ញា ដល់ ៩វិច្ឆិកា ឆ្នាំ២០១៧ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ កក្កដា ២០១៨៕
ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិសម្រាប់នីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ កាលពីថ្ងៃទី៣សីហាម្សិលមិញនេះ លោក ស៊ិក ប៊ុនហុក បានជំរុញឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពន្លឿនការធ្វើ និងផ្តល់អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា។សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្តើម ធ្វើឡើងពីថ្ងៃទី១កញ្ញា ដល់ ៩វិច្ឆិកា ឆ្នាំ២០១៧ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ កក្កដា ២០១៨៕
នាយកដ្ឋានអត្តសញ្ញាណកម្ម ប្រាប់ពីចំនួនអ្នកដែលទទួលបានអត្តសញ្ញាណបណ្ណ
Reviewed by Cambodian Apsara Heart's Girl
on
7:30 AM
Rating:

No comments: