Comments

ចង់​ឲ្យ​​​ជីវិត​កាន់​តែ​មាន​ក្ដី​សុខ និងរីករាយ អ្នកគួរ​តែ​ចាប់​ផ្ដើមបង្កើត​រឿង​ទាំងនេះ

គ្រប់​គ្នា​តែង​ចង់​ឲ្យ​ជីវិត​ខ្លួន​មាន​ស្រស់​បំព្រង និង​រស់នៅ​ដោយ​សេចក្ដីសុខ ដូច្នេះ​​អ្នក​ក៏​ត្រូវ​ចាប់​ផ្ដើម​ស្វែង​រក​ និង​បង្កើត​រឿង​ខ្លះ​ៗ​ដែរ។ យ៉ាង​ណា​មិញ​​ បើ​អ្នក​ចង់​ឲ្យ​ជីវិត​មាន​សុភមង្គល​ អ្នក​គួរ​តែ​​ចាប់​ផ្ដើម​បង្កើត​ចំណុច​ទាំង​នេះ​សម្រាប់​ជីវិត ៖

១. រៀន​ស្រឡាញ់​ រៀន​មើល​ថែ​ខ្លួន​ឯង​ឲ្យ​​បាន​ច្រើន​​ ជាជាង​យក​សេចក្ដី​សុខ​ខ្លួន​ឯង​ទៅ​ផ្ញើអ្នក​ដទៃ ២. ស្រឡាញ់​របស់​ដែល​នៅ​ក្បែរ​ខ្លួន ហើយ ត្រូវចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ឲ្យ​បាន​ច្រើន​

៣. រស់​នៅ​រស់​ជាមួយ​ការពិត​ក្នុង​ពេល​បច្ចុប្បន្ន កុំុំ​ស្ដាយ​អ្វី​ដែល​កន្លង​ផុត​ទៅ ព្រោះ​វា​មិន​អាច​វិល​មក​វិញ​ទេ ៤. មាន​ដំណើរ​កម្សាន្ដ​ឆ្ងាយៗ ដើម្បីបង្កើត​បទពិសោធន៍​ថ្មី​ៗ​សម្រាប់​ខ្លួន​ឯង ៥. ចេះបង្កើត​ក្ដី​ស្រមៃ និង​ មហិច្ឆតា​​ក្នុង​ជីវិត ដើម្បី​ឲ្យ​យើង​ដើរ​ទៅ​រក​អ្វី​ដែល​យើង​ចង់​បាន

៦. ដឹង​គុណ​ចំពោះ​អ្នក​ដែល​ធ្វើ​ល្អ​មក​លើ​យើង ហើយ រីករាយ​ជាមួយ​ការ​ធ្វើ​អំពើ​ល្អ ទោះ​បី​វា​មិន​បាន​តប​សង​មក​វិញ​ក៏​ដោយ ៧. ជម្រុញ​ខ្លួន​ឯង​ឲ្យ​មាន​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង រាប់​អាន​ជាមួយ​មនុស្ស​ថ្មី​ៗ​ជា​ច្រើន​ទៀត ៨. បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ទោះ​បី​អ្នក​មាន​ភាព​ភ័យ​ខ្លាច​ក៏​ដោយ ៩. គិត​ល្អ​ៗ នោះ​រឿង​ល្អ​ក៏​នឹង​មក​រក​យើង​ដែរ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​ផ្លូវ​ចិត្ត​យើង​ធូរស្បើយ​ដែរ
ចង់​ឲ្យ​​​ជីវិត​កាន់​តែ​មាន​ក្ដី​សុខ និងរីករាយ អ្នកគួរ​តែ​ចាប់​ផ្ដើមបង្កើត​រឿង​ទាំងនេះ ចង់​ឲ្យ​​​ជីវិត​កាន់​តែ​មាន​ក្ដី​សុខ និងរីករាយ អ្នកគួរ​តែ​ចាប់​ផ្ដើមបង្កើត​រឿង​ទាំងនេះ Reviewed by Cambodian Apsara Heart's Girl on 7:10 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.