ហេតុផល ៦ យ៉ាងបង្ហាញថា ស្រីៗមានសង្សាររូបសង្ហា មិនប្រាកដថាមានសំណាង
១. គេមានជម្រើសច្រើន ៖ មនុស្សដែលសង្ហា គឺប្រាកដជាមានអ្នកតាមស្រឡាញ់ និងចង់បានច្រើនហើយ ដូច្នេះគេតែងមានជម្រើសច្រើន មិនមែនមានតែយើងម្នាក់នោះទេ។ ២. គេមានប្រៀបលើ ៖ ស្រីៗប្រហែលជាត្រូវចំណាយកម្លាំងច្រើនក្នុងការថែរក្សា ហើយក៏ត្រូវត្រៀមពាក្យលួង ពេលគេខឹងម្ដងៗដែរ។ បើបែបនេះ នារីនឹងឆាប់ហត់នឿយក្នុងការស្រឡាញ់គេ ជាងគេស្រឡាញ់យើងវិញ។
៣. គេអាចទម្រើស មិនសូវចេះធ្វើអី ៖ មិនមែនសំដៅទាំងអស់នោះទេ តែគេអាចនឹងមិនសូវចេះធ្វើអីនោះឡើយ ព្រោះប្រហែលគេធ្លាប់ស្រណុកតាំងពីក្មេងមក ដូច្នេះយើងត្រូវសម្របខ្លួនតាមគេជានិច្ច និងត្រូវតាមជួយ ពេលគេមិនចេះធ្វើអីមួយ។ ៤. ធ្វើឲ្យយើងគ្មានក្ដីសុខផ្លូវចិត្ត ៖ ដោយសារតែបារម្ភ ស្រឡាញ់មិត្តប្រុសខ្លាំងពេក នោះផ្លូវចិត្តមនុស្សស្រីនឹងចាប់មានសម្ពាធច្រើន ហើយភាពរីករាយរបស់ក៏ត្រូវបានកាត់បន្ថយជាងមុនដែរ។
៥. គេអាចនឹងមិនសូវខ្វល់ខ្វាយពីយើង ៖ មុនស្រឡាញ់មនុស្សស្អាត គួរតែត្រៀមចិត្តមុនខ្លះ ព្រោះគេអាចនឹងទុកយើងដែលជាមិត្តស្រីនេះចោល ដោយមិនសូវខ្វល់ក៏ថាបាន។ ព្រោះគេអាចរវល់នឹងរឿងផ្ទាល់ខ្លួន ឬក៏អ្នកដទៃក្រៅពីយើងទៀត។
៦. គេអាចឆាប់បោះបង់ស្នេហាចោល មុនយើងទៅទៀត ៖ ប្រហែលគេមិនសូវមានការតាំងចិត្តខ្លាំងលើស្នេហាឡើយ ដូច្នេះបើមានអីខុសចិត្ត ឬក៏អស់ចិត្ត នោះគេនឹងចាកចេញ ទោះបីយើងមិនចង់ក៏ដោយ។ តែក៏មិនសំដៅទៅប្រុសស្អាតទាំងអស់ដែរ ព្រោះមនុស្សខុសគ្នា ប៉ុន្តែវាជាការពិតចំពោះបទពិសោធន៍អ្នកដែលធ្លាប់មានសង្សារស្អាត៕
ហេតុផល ៦ យ៉ាងបង្ហាញថា ស្រីៗមានសង្សាររូបសង្ហា មិនប្រាកដថាមានសំណាង
Reviewed by Cambodian Apsara Heart's Girl
on
6:37 AM
Rating:
No comments: