វីដេអូក្រៅឆាកនៃបទចម្រៀងកំពុងល្បីខ្លាំង « កម្លាំងចិត្តបេះដូងខ្មែរ »
បទ « កម្លាំងចិត្តបេះដូងខ្មែរ» ដែលក្រុមហ៊ុនស្រាបៀអង្គរបង្កើតឡើងនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា បទនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តអត្តពលិកកម្ពុជា ដែលត្រៀមទៅចូលរួមប្រកួតប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។បទចម្រៀងនេះច្រៀងដោយតារាចម្រៀងល្បីៗចំនួន ៥រូបរួមមានកញ្ញា អេដា លោក សួន ពិសិដ្ឋ លោក ហេង ពិទូ លោក ប្រុសឡា និងលោក វង្ស តារារតនា។ បទដែលទើបចេញ MV នេះនិពន្ធដោយលោក សួន ពិសិដ្ឋ និងជាបទប្រភេទ Original Song ។
ចំណែកតារាសម្ដែងក្នុងបទនេះរួមមានកីឡាករបាល់ទាត់ សំអឿន ពិដោរ កីឡាករិនីប៉េតង់ អ៊ុក ស្រីមុំ កីឡាករប្រដាល់គុនខ្មែរ មឿន សុខហ៊ុច កីឡាករជម្រើសជាតិតេក្វាន់ដូ ប៉ាន់ ខេមរា និងកីឡាការិនីជម្រើសជាតិជិះកង់ ហេង ស៊ីវឡាង។ បើតាមលោក សួន ពិសិដ្ឋ ធ្លាប់បានបង្ហើបប្រាប់ Sabay ថា បទកម្លាំងចិត្តបេះដួងខ្មែរត្រូវប្រើរយៈពេលជាង១ខែ ព្រោះត្រូវឆ្លងទៅ ឆ្លងមកជាមួយតារាចម្រៀងទាំង៤ រួមជាមួយនឹងក្រុមហ៊ុនស្រាបៀរអង្គរ។ ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យបទនេះចេញមកឆ្លុះបញ្ចាំងពីស្មារតី ក៏ដូចជាផ្នត់គំនិតនៃការស្រលាញ់គ្នាជាធ្លុងមួយដោយមិនមានការបែងចែក។ ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង។

ចំណែកតារាសម្ដែងក្នុងបទនេះរួមមានកីឡាករបាល់ទាត់ សំអឿន ពិដោរ កីឡាករិនីប៉េតង់ អ៊ុក ស្រីមុំ កីឡាករប្រដាល់គុនខ្មែរ មឿន សុខហ៊ុច កីឡាករជម្រើសជាតិតេក្វាន់ដូ ប៉ាន់ ខេមរា និងកីឡាការិនីជម្រើសជាតិជិះកង់ ហេង ស៊ីវឡាង។ បើតាមលោក សួន ពិសិដ្ឋ ធ្លាប់បានបង្ហើបប្រាប់ Sabay ថា បទកម្លាំងចិត្តបេះដួងខ្មែរត្រូវប្រើរយៈពេលជាង១ខែ ព្រោះត្រូវឆ្លងទៅ ឆ្លងមកជាមួយតារាចម្រៀងទាំង៤ រួមជាមួយនឹងក្រុមហ៊ុនស្រាបៀរអង្គរ។ ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យបទនេះចេញមកឆ្លុះបញ្ចាំងពីស្មារតី ក៏ដូចជាផ្នត់គំនិតនៃការស្រលាញ់គ្នាជាធ្លុងមួយដោយមិនមានការបែងចែក។ ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង។

វីដេអូក្រៅឆាកនៃបទចម្រៀងកំពុងល្បីខ្លាំង « កម្លាំងចិត្តបេះដូងខ្មែរ »
Reviewed by Cambodian Apsara Heart's Girl
on
7:32 AM
Rating:

No comments: