យកក្មេងៗមកដើរម៉ូដអាសអាភាស ផ្សារទំនើប១ត្រូវគេជេរផ្អើលប្រទេស
មហាជនជាច្រើនបាននាំគ្នារិះគន់ចំៗ ចំពោះរឿងរ៉ាវមួយដែលហាក់មើលងាយក្មេងៗជ្រុលពាក់ព័ន្ធនឹងការបង្ហាញឈុតសិចស៊ីនៅផ្សារទំនើបមួយកន្លែង នៅប្រទេសចិន។
រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះលើប្រព័ន្ធអនឡាញ ដោយបានបង្ហាញតារាម៉ូដែលក្មេងៗ ដើរម៉ូដក្នុងឈុតប៊ីគីនី ជាមួយគ្រឿងអលង្ការលម្អពេញខ្លួន ក៏ដូចជាមានស្លាបពាក់ពីក្រោយ ម្នាក់១គូ។ កម្មវិធីនេះបានបង្កឲ្យមានការបះបោរខឹងសម្បារជាខ្លាំង ដោយអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនាំគ្នាថ្កោលទោសចំពោះអ្នករៀបចំកម្មវិធី ដែលបង្កើតកម្មវិធីនេះឡើង ហាក់បើកចំហរូបភាពទាក់ទងនឹងផ្លូវភេទរបស់ក្មេងស្រីមិនទាន់គ្រប់អាយុពេក។
បើយោងម្ចាស់គណនីបណ្ដាញសង្គមម្នាក់ដែលមានឈ្មោះ "Tianfusanjie” បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ០៥ ខែសីហា ផ្សារទំនើបមួយកន្លែងក្នុងក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន មានកម្មវិធីដើរម៉ូដមួយ ដោយយកស្ទីលតាមការបង្ហាញម៉ូដរបស់ Victoria's Secret។ ក្នុងកម្មវិធីនោះក្មេងស្រីៗ បានគ្រងនូវឈុតសិចស៊ី អមជាមួយគ្រឿងលម្អតុបតែងពីស្លាបបក្សី និងត្បូងពេញខ្លួន។
ថ្វីត្បិតការរៀបចំកម្មវិធីមានលក្ខណៈពិសេស ប៉ុន្តែវាបានរងនូវការវាយប្រហារជាខ្លាំង ព្រោះវាហាក់ដូចជាបង្ហាញជ្រុលពេក ដែលអាចមានលក្ខណៈមិនសមរម្យ ពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ ហើយនាំឲ្យមហាជនមិនពេញចិត្ត ខឹងសម្បារយ៉ាងខ្លាំង៕

Reviewed by Cambodian Apsara Heart's Girl
on
8:06 AM
Rating:
No comments: