ឯកឧត្ដម ហង់ជួន ណារ៉ុន ស្នើសុំប៉ូលិសកុំឲ្យផាកពិន័យសិស្សថ្ងៃប្រឡងបាក់ឌុប បើមិន...
ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំប៉ូលិសចរាចរណ៍នៅទូទាំងប្រទេសកុំផាកពិន័យសិស្សថ្នាក់ទី១២ ក្នុងថ្ងៃប្រឡងបាក់ឌុបបើមិនពាក់មួកសុវត្ថិភាព។
ថ្លែងនៅក្នុងពិធីជួបជុំជាមួយអ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីត្រៀមថ្ងៃប្រឡងបាក់ឌុប ឯកឧត្ដម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា សិស្សមកពីតាមបណ្ដាខេត្ត ស្រុកភូមិ ជនបទឆ្ងាយៗ ធ្លាប់តែជិះកង់ទៅរៀន មិនមានមួកសុវត្ថិភាពពាក់នោះទេ ហើយត្រូវមកស្នាក់នៅជាមួយសាច់ញាតិ ផ្ទះសំណាក់ វត្តអារាម សាលារៀន ដើម្បីបានប្រឡងនឹងគេ។ ហេតុដូច្នេះហើយ ឯកឧត្ដម សូមស្នើដល់ប៉ូលិស កុំឱ្យមានការផាកពិន័យអី ព្រោះសិស្សអាចទៅប្រឡងមិនទាន់។ ក្រៅពីការស្នើសុំខាងលើ រដ្ឋមន្រ្តីក្រសួងអប់រំ បានស្នើទៅកាន់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ អ្នកលក់ម្ហូបអាហារទាំងអស់ សូមកុំឡើងថ្លៃដាច់ខាត ដើម្បីជួយសម្រួលដល់សិស្សដែលមានជីវភាពខ្វះខាត។ ចំណែកកន្លែងផ្ញើកង់-ម៉ូតូទាំងអស់ ត្រូវជួយសម្រួលដល់សិស្សឱ្យមានភាពងាយស្រួល។ ចំណែកវត្តអារាម សាលារៀន អាចផ្ដល់ជាកន្លែងស្នាក់នៅចំពោះសិស្សក្រីក្រដែលពុំមានលទ្ធភាពជួលកន្លែងស្នាក់នៅ។
គួរជម្រាបជូនថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧នេះនឹងប្រព្រឹត្តិទៅថ្ងៃទី ២១ ខែសីហានេះហើយ ដោយនៅរក្សាការរឹតបន្តឹងដដែលពុំមានប្រែប្រួលទេ។ រីឯអ្នកសង្កេតការណ៍ឆ្នាំនេះ មានរហូតដល់ជាង ៣ម៉ឺននាក់ ក្នុងនោះមន្ត្រីរបស់ក្រសួងផ្ទាល់មានប្រមាណ ២៦ ០០០ នាក់ និងអង្គភាពប្រឆាំងអំពើពុករលួយចំនួន ៥ ០០០នាក់ទៀត ដើម្បីចូលរួមធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន មានសុក្រឹតភាព ប្រសិទ្ធភាព និងតម្លាភាព៕

Reviewed by Cambodian Apsara Heart's Girl
on
2:23 PM
Rating:
No comments: