Comments

ព្រឹត្តិការណ៍​សូរគ្រាស នឹង​កើតឡើង​នៅក្នុង​ខែ​សីហា​នេះ

ប្រជាជន​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក នឹង​អាច​មើល​ឃើញ​នូវ​ព្រឹត្តិការណ៍​សូរគ្រាស នៅថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

ដោយសារតែ​អាមេរិក ស្ថិតនៅ​ក្រោម​ផ្លូវ​នៃ​សូរគ្រាស ទើបអាច​មើលឃើញ និង​ត្រូវបាន​ហៅថា «សូរគ្រាស​អាមេរិក​ដ៏អស្ចារ្យ (Great American Eclipse)»។រដ្ឋ​ដែល​អាច​មើលឃើញ​សូរគ្រាស រួមមាន៖ Oregon, Idaho, Wyoming, Nebraska, Kansas, Missouri, Illinois, Kentucky, Tennessee, Georgia, North Caronlina និង South Carolina។ ទោះជា​យ៉ាងណា ក្នុង​ព្រឹត្តិការណ៍​សូរគ្រាស​នេះ គឺ​ព្រះចន្ទ នឹង​បាំង​ពន្លឺ​ព្រះអាទិត្យ​ត្រឹម​រយៈពេល​តែ ២នាទី ៤០វិនាទី​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា សូរគ្រាស​កើតឡើង​នៅពេល​ថ្ងៃ ក្នុង​រយៈ​ពេលខ្លី​ប៉ុណ្ណោះ។ ចំណែក​សូរគ្រាស ដ៏​យូរ​បំផុត​គឺមាន​រយៈពេល ៧នាទី ៨​វិនាទី បាន​កើតឡើង​នៅ​ថ្ងៃទី២០ មិថុនា ឆ្នាំ​១៩៥៥ ជា​សូរគ្រាស​ដ៏វែង​ជាងគេ​បំផុត ចាប់​តាំង​ពី​ស.វទី១១ នឹង​អាចដល់​ស.វទី​២២ ដោយ​លាត​សន្ធឹង​ពី​មហា​សមុទ្រ​ឥណ្ឌា រហូតទៅ​ដល់​ភាគ​និរតី​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិច។ សូរគ្រាស អាច​កើតឡើង ២ ទៅ ៥ដង ក្នុង​១ឆ្នាំ៕
ព្រឹត្តិការណ៍​សូរគ្រាស នឹង​កើតឡើង​នៅក្នុង​ខែ​សីហា​នេះ ព្រឹត្តិការណ៍​សូរគ្រាស នឹង​កើតឡើង​នៅក្នុង​ខែ​សីហា​នេះ Reviewed by Cambodian Apsara Heart's Girl on 7:17 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.