មួយឈុតពីរំដួលលិចទឹក ស្អាតដូចទេពធីតា ដឹងថាមកុដ និងគ្រឿងអលង្ការច្នៃពីអីអត់?
អ្នកលេងបណ្ដាញសង្គមភាគច្រើនបានទទួលស្គាល់ថា រំដួលលិចទឹកពូកែក្នុងការច្នៃរបស់របរផ្សេងៗឱ្យចេញជាសម្លៀកបំពាក់ និងគ្រឿងអលង្ការផ្សេងៗដ៏ស្រស់ស្អាត។ ពេលនេះប្លែកទៀតហើយ ព្រោះរំដួលលិចទឹក បានគ្រងសម្លៀកបំពាក់ និងគ្រឿងអលង្ការធ្វើពីសំបកឡាំង និងឌីស។
តារាដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតរូបនេះបានប្រាប់ក្រុមការងារ Sabay ថា សម្លៀកបំពាក់នេះខ្លួនមិនមែនជាអ្នករចនាម៉ូដឡើយ តែគឺជាស្នាដៃរបស់មិត្តខ្លួន។ មកុដ និងគ្រឿងអលង្ការទាំងអស់នេះគឺធ្វើពីសម្បកឡាំង បំណែកឌីស និងសម្បកខ្ចៅ។ គ្រឿងអលង្ការទាំងនេះមិនបានផាត់ពណ៌ឡើយ តែមានភាពស្រស់ស្អាតមិនធម្មតា។ “មួយឈុតនេះខ្ញុំមិនមែនជាអ្នកច្នៃទេ មិត្តភក្តិជាអ្នកច្នៃនិងរៀបចំឱ្យខ្ញុំទេ គាត់គ្រាន់តែចង់ឱ្យខ្ញុំជួយផ្សព្វផ្សាយ។ យើងអត់លាបពណ៌ទេព្រោះមិនចង់ឱ្យបាត់សម្រស់វត្ថុធាតុដើម”។
រាល់ការច្នៃម៉ូដផ្សេងៗដែលត្រូវបានគ្រងដោយរំដួលលិចទឹក មិនថាជារូបអ្វី ច្នៃចេញពីអ្វី គឺភាគច្រើនទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ព្រោះបង្កប់ទៅដោយគំនិតច្នៃប្រឌិតខ្ពស់៕

តារាដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតរូបនេះបានប្រាប់ក្រុមការងារ Sabay ថា សម្លៀកបំពាក់នេះខ្លួនមិនមែនជាអ្នករចនាម៉ូដឡើយ តែគឺជាស្នាដៃរបស់មិត្តខ្លួន។ មកុដ និងគ្រឿងអលង្ការទាំងអស់នេះគឺធ្វើពីសម្បកឡាំង បំណែកឌីស និងសម្បកខ្ចៅ។ គ្រឿងអលង្ការទាំងនេះមិនបានផាត់ពណ៌ឡើយ តែមានភាពស្រស់ស្អាតមិនធម្មតា។ “មួយឈុតនេះខ្ញុំមិនមែនជាអ្នកច្នៃទេ មិត្តភក្តិជាអ្នកច្នៃនិងរៀបចំឱ្យខ្ញុំទេ គាត់គ្រាន់តែចង់ឱ្យខ្ញុំជួយផ្សព្វផ្សាយ។ យើងអត់លាបពណ៌ទេព្រោះមិនចង់ឱ្យបាត់សម្រស់វត្ថុធាតុដើម”។
រាល់ការច្នៃម៉ូដផ្សេងៗដែលត្រូវបានគ្រងដោយរំដួលលិចទឹក មិនថាជារូបអ្វី ច្នៃចេញពីអ្វី គឺភាគច្រើនទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ព្រោះបង្កប់ទៅដោយគំនិតច្នៃប្រឌិតខ្ពស់៕
មួយឈុតពីរំដួលលិចទឹក ស្អាតដូចទេពធីតា ដឹងថាមកុដ និងគ្រឿងអលង្ការច្នៃពីអីអត់?
Reviewed by Cambodian Apsara Heart's Girl
on
4:12 PM
Rating:

No comments: