ចាប់ខ្លួនម៉ែយ៉ែម២នាក់ សង្គ្រោះបាននារីវ័យក្មេង៦នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឃាត់ខ្លួននារីរងគ្រោះចំនួន៦នាក់ជាជនជាតិវៀតណាម និងស្រ្តីមេការ២នាក់ នៅហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំ ចុះធ្វើការបង្ក្រាប ជាក់ស្ដែង ដោយលោក វរសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ចំនួន២ទីតាំងនៅក្បែរគ្នា ផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវ២៨០ កែងផ្លូវ១២៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នគរបាលបានអោយដឹងថា ម្ចាស់ទីតាំងទី១ មានឈ្មោះ អា ប៊ិន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ នៅហាងម៉ាស្សា ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវ២៨០ កែងផ្លូវ១២៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងទី២ ឈ្មោះ ងៀង ធីងេឿត ភេទស្រី អាយុ៤៥ មុខរបរមេការ នៅហាងម៉ាស្សា ស្នាក់នៅផ្ទះលេខ៥C តាមបណ្ដោយផ្លូវ២៨០ កែងផ្លូវ១២៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកហាងម៉ាស្សា កោសជប់ មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននារីរងគ្រោះចំនួន៦នាក់និងស្រ្តីមេការ ២នាក់ ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ ok មូយចំនួនធំ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងខាងលើបានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវខ្លះចូលមកម៉ាស្សានិងភ្ញៀវខ្លះចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀល ដោយចែកជាមួយម្ចាស់ទីតាំងស្មើរគ្នា។ សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានឃ្លុំបេបិទជាបណ្ដោះអាសន្ន ដើម្បីរង់ចាំគោលការណ៍ជាថ្មីចំពោះទីតាំងខាងលើនេះ។ បច្ចុប្បន្ន ស្រ្តីមេការទាំង២នាក់ ត្រូវនគរបាលនាំមកសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីចាត់ការតាមនីតិវិធី។ ចំណែក នារីរងគ្រោះទាំង៦នាក់ ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

Reviewed by Cambodian Apsara Heart's Girl
on
8:21 AM
Rating:
No comments: