Messi នឹងអាចបង្កើតកំណត់ត្រាក្នុងការប្រកួត El Clasico រដូវកាលថ្មី
កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួត El Clasico គឺ Lionel Messi នឹងក្លាយជាកីឡាករដែលជួយឲ្យ Barcelona យកឈ្នះលើ Real Madrid ច្រើនដងជាងគេ ប្រសិនបើ Barcelona ឈ្នះក្នុងការប្រកួតពានរង្វាន់បើករដូវកាល Super Cup នៃលីគកំពូលអេស្ប៉ាញ ដែលធ្វើការប្រកួតចំនួនពីរជើង។
Xavi ដែលជាអតីតវីរបុរសរបស់ Barcelona គឺជាកីឡាករដែលបានយកឈ្នះលើក្រុមអធិរាជស បានច្រើនជាងគេ ពោលគឺចំនួន ១៧ដង ក្នុង ៤២ប្រកួត។ ចំណែក Messi ដែលទើបតែឈ្នះ១៦ដងក្នុងការបង្ហាញខ្លូន El Clasico ៣៤ប្រកួត នឹងអាចបំបែកកំណត់ត្រានេះបាន ប្រសិនបើក្រុមអ្នកមានបុណ្យទទួលបានជ័យជម្នះទាំងពីរជើង។ ផ្ទុយទៅវិញ ខ្សែការពារ Sergio Ramos របស់ Real Madrid ជាកីឡាករដែលរងបរាជ័យជាមួយក្រុមនេះច្រើនជាងគេ (១៦ដង) ក្នុងជំនួប El Clasico ។ Barcelona នឹងជួប Real Madrid នៅជើងទីមួយ វេលាម៉ោង ៣ទៀបភ្លឺ នៅថ្ងៃទី១៤សីហា។ ចំណែកជើងទីពីរ Real Madrid ទទួលស្វាគមន៍ Barcelona វិញម៉ោង ៤ទៀបភ្លឺ នៅថ្ងៃទី១៧សីហា៕

Xavi ដែលជាអតីតវីរបុរសរបស់ Barcelona គឺជាកីឡាករដែលបានយកឈ្នះលើក្រុមអធិរាជស បានច្រើនជាងគេ ពោលគឺចំនួន ១៧ដង ក្នុង ៤២ប្រកួត។ ចំណែក Messi ដែលទើបតែឈ្នះ១៦ដងក្នុងការបង្ហាញខ្លូន El Clasico ៣៤ប្រកួត នឹងអាចបំបែកកំណត់ត្រានេះបាន ប្រសិនបើក្រុមអ្នកមានបុណ្យទទួលបានជ័យជម្នះទាំងពីរជើង។ ផ្ទុយទៅវិញ ខ្សែការពារ Sergio Ramos របស់ Real Madrid ជាកីឡាករដែលរងបរាជ័យជាមួយក្រុមនេះច្រើនជាងគេ (១៦ដង) ក្នុងជំនួប El Clasico ។ Barcelona នឹងជួប Real Madrid នៅជើងទីមួយ វេលាម៉ោង ៣ទៀបភ្លឺ នៅថ្ងៃទី១៤សីហា។ ចំណែកជើងទីពីរ Real Madrid ទទួលស្វាគមន៍ Barcelona វិញម៉ោង ៤ទៀបភ្លឺ នៅថ្ងៃទី១៧សីហា៕
Messi នឹងអាចបង្កើតកំណត់ត្រាក្នុងការប្រកួត El Clasico រដូវកាលថ្មី
Reviewed by Cambodian Apsara Heart's Girl
on
4:20 PM
Rating:

No comments: