ទេព រិនដារ៉ូ៖ ខ្មែរផ្ដើមមានកុនអាជីពពិតប្រាកដ
តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ និយាយថា បច្ចុប្បន្នខ្មែរផ្ដើមមានកុនអាជីពពិតប្រាកដហើយ ក្រោយពីស្នាដៃជាប្រវត្តិសាស្ត្ររឿង”ហ្លួងព្រះស្ដេចកន” ត្រៀមនឹងដាក់បញ្ចាំងផ្លូវការនាពាក់កណ្ដាលខែ សីហានេះ។
លោក ទេព រិនដារ៉ូ បន្តថា ភាពយន្តនេះ មិនត្រឹមតែធ្វើឱ្យខ្មែរមានកម្រិតភាពយន្តអាជីពដូចជាបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យមហាជន និងយុវវ័យខ្មែរមួយចំនួនលែងយល់ច្រឡំតទៅទៀតចំពោះការស្លៀកពាក់បែបបុរាណ តែងរកការរិះគន់តាចម្លងពីប្រទេសជិតខាង។ លោកបញ្ជាក់ថា ផ្នែកសម្លៀកបំពាក់នេះ កឺឆ្លងកាត់ការសិក្សាស្រាវជ្រាវពីសាស្ត្រាចារ្យសិល្បៈ និងក្រសួងនានា ពីសម័យកាលនោះ មុនសម្រេចយកទៅប្រើប្រាស់។
រឿង”ហ្លួងព្រះស្ដេចកន” ដែលលោក ទេព រិនដារ៉ូ សម្ដែងជាតួព្រះបាទស្រី សុគន្ធបទ នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕

Reviewed by Cambodian Apsara Heart's Girl
on
4:17 PM
Rating:

No comments: