ប្រមូលស្រីស្អាតកម្ពុជាគ្រប់ទិសទី មកចូលរួមប្រកួតយកតំណែង Miss Global (វីដេអូ)
ក្នុងកិច្ចពិភាក្សាស្ដីពីការរៀបចំកម្មវិធីជ្រើសរើសកញ្ញាឯកពិភពលោក ឬ Miss Global នៅក្រសួងទេសចរណ៍កាលពីព្រឹកមិញនេះ លោក អឿន រតនៈ អ្នកសម្របសម្រួលកម្មវិធីនេះ បានលើកឡើងថាកម្ពុជានឹងប្រារព្ធកម្មវិធីមួយ ដើម្បីជ្រើសរើសស្រីស្អាតម្នាក់តំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិខាងលើនេះ។
លោកបន្តថា កម្មវិធីនេះនឹងប្រព្រឹត្តទៅអំឡុងខែតុលា ខ្ទង់សប្ដាហ៍ទី២ ដោយមានគណៈកម្មការ១០រូប ៥នាក់ជាជនជាតិកម្ពុជា និង៥នាក់ផ្សេងទៀតមកពីអន្តរជាតិ។ លោកបន្ថែមថា ស្ថាប័នលោកមានគម្រោងប្រមែប្រមូលស្រីស្អាតកម្ពុជាពីគ្រប់ទិសទី មិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ។ គោលបំណងនោះ គឺដើម្បីឲ្យកម្ពុជាបានទទួលបេក្ខនារីម្នាក់ ដែលមានទាំង សមត្ថភាព សម្រស់ ទេពកោសល្យ ទៅប្រកួតជាស្រីស្អាតមកពីច្រើនប្រទេសផ្សេងទៀត និងសង្ឃឹមកម្ពុជាអាចទទួលបានចំណាត់ថ្នាក់យ៉ាងហោចណាស់ពីលេខ១ ដល់លេខ៥ដែរ។
"បេក្ខភាពក្រៅស្រុកដែលយើងគិតថា អាចនឹងមកប្រកួតបានមានច្រើនដូចជា អាមេរិក កាណាដា អូស្ត្រាលី បារាំង អាចមានទៅដល់អ៊ុយក្រែនទៀត"។ លោក រតនៈ បញ្ជាក់។ ក្នុងនោះលោកបានបន្ថែមផងដែរ កម្មវិធីជ្រើសស្រីស្អាតនេះ នឹងធ្វើជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះតទៅ ដើម្បីចេញទៅប្រកួតថ្នាក់ជាតិជាបន្តបន្ទាប់។
ជាមួយគ្នានោះ សូរ អេណា អតីតបេក្ខភាពកម្ពុជាដែលចូលរួមប្រកួតកម្មវិធីខាងលើ កាលពីឆ្នាំ ២០១៦ នៅប្រទេសភីលីពីន ក៏បានបង្ហាញពីមោទនៈភាព និងភាពសប្បាយរីករាយ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ កញ្ញាក៏បានផ្ដាំផ្ញើទៅកាន់អ្នកដែលចង់ចូលរួមប្រកួតថា៖ " ខ្ញុំសូមផ្ដាំផ្ញើទៅកាន់ប្អូនជំនាន់ក្រោយថា អ្នកទាំងអស់គ្នាត្រូវជឿជាក់លើខ្លួនឯង ត្រូវមានសម្រស់ស្រស់ស្អាត ចំណេះដឹងខ្ពស់ និងចេះរក្សាតម្លៃវប្បធម៌ប្រទេសជាតិយើង"។ ព្រឹត្តិការណ៍ដ៏អស្ចារ្យ Miss Global លើកទី៥ ឆ្នាំ ២០១៧ នេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ ដែលមានកម្ពុជាម្ចាស់ផ្ទះ និង ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ចូលរួមជាកិត្តិយស៕

Reviewed by Cambodian Apsara Heart's Girl
on
3:24 PM
Rating:
No comments: