ការកូនមហាសេដ្ឋី ជួលយន្តហោះ និងរថយន្តទំនើបដឹកភ្ញៀវ ឯចំណាយហួសស្មាន
+ម្ចាស់ដើមការ ជាមហាសេដ្ឋីមានទ្រព្យ ៣,៦ប៊ីលានដុល្លារ.
+ជួលជើងហោះហើរ៣ ដឹកភ្ញៀវ ចំណាយប្រហែល ៥លានដុល្លារ.
+ផ្កាជាង ៨តោន នាំពីហុល្លង់.
+សន្តិសុខការពារ មកពីអាមេរិក.
អាពាហ៍ពិពាហ៍កូនមហាសេដ្ឋីអាមេរិក ដែលប្រារព្ធធ្វើឡើងនៅឆ្នេរមួយនៃប្រទេសអ៊ីតាលី បានចំណាយប្រាក់អស់ដល់ទៅ ២៥លានដុល្លារ។ ការចំណាយនោះ មានទាំងជួលយន្តហោះដឹកភ្ញៀវពីទឹកដីកំណើតអាមេរិក មកអ៊ីតាលី ជួលរថយន្តទំនើប ៥០គ្រឿង និងកងរក្សាសន្តិសុខយ៉ាងច្រើន។
មហាសេដ្ឋីដែលមានកូនស្រីរៀបការនោះគឺ Jesff Sutton ដែលត្រូវគេស្គាល់ថា ជាកំពូលអ្នករកស៊ីលក់ទំនិញយ៉ាងសកម្មម្នាក់នៅក្រុងញីវយ៉ក សហរដ្ឋអាមេរិក និងមានទ្រព្យសម្បត្តិសរុប ៣,៦ប៊ីលានដុល្លារ។ លោកបានជ្រើសរើស ឆ្នេរសមុទ្រ Adriatic នៃប្រទេសអ៊ីតាលី ដើម្បីរៀបមង្គលការកូនស្រី រយៈពេល ៤ថ្ងៃ ក្នុងចំណាយប៉ាន់ស្មានសរុប ២៥លានដុល្លារ។ ការចំណាយដ៏ច្រើនក្រាស់ក្រែលនោះ គឺប្រើទៅលើពិធីជប់លៀង និងចាយលើភ្ញៀវពិសេស ៤០០នាក់ ដែលភាគច្រើនធ្វើដំណើរពីសហរដ្ឋអាមេរិក។ ជើងហោះហើរចំនួន៣ ត្រូវជួលដឹកភ្ញៀវទៅមក ពីសហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី ដោយចំណាយប្រមាណ ៥លានដុល្លារ។ ក្រៅពីនេះ ក៏មានការជួលរថយន្តទំនើប ៥០គ្រឿង ដឹកភ្ញៀវពិសេសទាំងនោះ ក្នុងពិធីអាពាហ៍ពិពាហ៍ផងដែរ។
ភ្ញៀវទាំង ៤០០នាក់ ស្នាក់នៅកន្លែងប្រណីតលំដាប់ផ្កាយ៥ ដែលមានតម្លៃលើសពី ៥០០ដុល្លារក្នុងមួយយប់។ ពួកគេអាចលំហែកម្សាន្តមួយពេញចិត្តលើឆ្នេរជួលផ្ដាច់ ដោយទទួលទានអាហារសេរីគ្រប់ពេលតែម្ដង។ សន្តិសុខត្រូវបានរឹតបន្តឹងខ្លាំង ដោយក្រុមកងការពារដែលនាំមកពីសហរដ្ឋអាមេរិកដោយផ្ទាល់។
ផ្ដាជាង ៨តោន ត្រូវដឹកពីប្រទេសហុឡង់ ដើម្បីយកទៅរៀបចំក្នុងពិធី ជាមួយការតុបតែងយ៉ាងប្រណីតនៅឆ្នេរខ្សាច់ ដោយមានគ្រឿងចក្រ និងរថយន្តស្ទូចជាជំនួយក្នុងការរៀបចំពិធីទៀតផង។ ចំណែកឯការទទួលទានគ្រប់ពេល សុទ្ធតែមុខម្ហូបពិសេស ដែលធ្វើឲ្យការចំណាយខ្ពស់ហួសស្មាន៕

Reviewed by Cambodian Apsara Heart's Girl
on
3:23 PM
Rating:
No comments: