ស្របពេលស្វាមីមិននៅក្បែរ រស់ សុធាវី ស្រាប់តែធ្លាយដំណឹងថា…
ស្របពេលបង្ហាញខ្លួននៅក្នុងពិធីខួបកំណើតរបស់ ម៉ា ដូណា ស្រាប់តែយើងចាប់អារម្មណ៍ឃើញថាក្បាលពោះរបស់ រស់ សុធាវី បានធំជាងមុន នៅពេលដែលសួរនាំអំពីរឿងនេះនាងបានឆ្លើយតបថា « ខ្ញុំកំពុងមានផ្ទៃពោះកូនទី២ ចំនួន៤ខែហើយ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ព្រោះនេះជាកូនប្រុស ទោះបីជាពេលនេះ ស្វាមីរបស់ខ្ញុំមិននៅក្បែរក្តី » ។រស់ សុធាវី និង កូនស្រីវ័យ២ឆ្នាំរបស់ខ្លួនបានតុបតែងខ្លួននិងស្លៀកពាក់ឈុតដូចគ្នា មើលទៅដូចកូនភ្លោះពិតជាស្រស់ស្អាតណាស់ ។ ថ្វិត្បិតតែពេលនេះស្វាមី មិននៅក្បែរខ្លួនក្តី រស់ សុធាវី មិនបានពិបាកចិត្តអ្វីនោះទេ ពីព្រោះនាងមានកូនស្រីដ៏ Cute គួរឱ្យស្រឡាញ់នៅក្បែរគ្រប់ពេល ។
រស់ សុធាវី បានឱ្យដឹងថា នាងនៅពុំទាន់ចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមីរបស់ខ្លួននៅឡើយទេ ណាមួយពេលនេះនាងកំពុងមានផ្ទៃពោះកូនទី២ ផង ត្រូវមើលថែសុខភាពឱ្យបានល្អ ទោះបីជាពេលនេះស្វាមីមិននៅក្បែរខ្លួនក្តី នាងអាចមើលថែកូននៅក្នុងផ្ទៃដោយខ្លួនឯងបាន ។ នាងថែមទាំងនិយាយទៀតថា « ត្រូវតែរឹងមាំ បើខ្លួនយើងមិនមើលថែខ្លួនឯងទេ គ្មាននរណាមកមើលយើងនោះទេ ធ្វើម៉េចបើស្វាមីនៅឆ្ងាយ ត្រូវចេះថែទាំងខ្លួនឯង » ។
កូននៅក្នុងផ្ទៃរបស់ រស់ សុធាវី គឺជាកូនប្រុស នាងពិតសប្បាយចិត្តខ្លាំងណាស់ដែលបាន កូនស្រីម្នាក់ និងកូនប្រុសម្នាក់ ថ្វីត្បិតតែកំពុងមានផ្ទៃពោះ តែសម្រស់របស់ រស់ សុធាវី កាន់តែស្រស់ស្អាត ៕
ស្របពេលស្វាមីមិននៅក្បែរ រស់ សុធាវី ស្រាប់តែធ្លាយដំណឹងថា…
Reviewed by Cambodian Apsara Heart's Girl
on
4:59 AM
Rating:
No comments: