វី ឌីណែតនិងនី រតនា ក្លាយជាគូចម្រៀងផ្អែមល្ហែម
រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញាវី ឌីណែត និងម្ចាស់ពានរង្វាន់ខេមបូឌានអាយឌលរដូវកាលទី១ លោកនី រតនា បានចាប់គូច្រៀងយ៉ាងសក្តិសមជាមួយគ្នា ហើយពេញនិយមពីយុវវ័យ ។ តារាទាំង២ដួងនេះកំពុងតែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃហើយលេចឮថាពួកគេស្រឡាញ់គ្នាក្រៅឆាកទៀតផង ។
តារាចម្រៀងកញ្ញាវី ឌីណែត និងលោកនី រតនា ធ្វើឱ្យយុវវ័យចាប់អារម្មណ៍ខ្លាំងក្រោយពេលពួកគេចេញបទចម្រៀងលើទីផ្សារ និងចាប់គូច្រៀងជាមួយគ្នាលើឆាក ។
កញ្ញាវី ឌីណែត កាលពីពេល ថ្មីៗកន្លងមកទទួលស្គាល់ថាមានការលើកឡើងច្រើនថារូបនាង និងលោកនី រតនាជាដៃគូស្និទ្ធគ្នាខ្លាំងទាំងច្រៀងលើឆាក និងការសម្តែង ផ្សេងៗ ។ វាមកពីហង្សមាសរៀបចំឱ្យនាង និងលោកនី រតនា សម្តែងជាគូចម្រៀងជាមួយគ្នា ។ ហង្សមាស យល់ថាពួកនាងនៅក្មេងកំពុងមានការចាប់អារម្មណ៍ពីហ្វែនជាច្រើន ។
កញ្ញាវី ឌីណែត និយាយថា «រវាងយើងទាំងពីរនៅមិនទាន់មានសន្ទុះកៀកគ្នាអ្វីក្រៅពីជាមិត្តរួមការងារដ៏សមគ្នាដូចអ្នកគាំទ្របានទស្សនា ហើយដូចជាមិនទាន់ឈានដល់ការប្រើពាក្យស្នេហាអ្វីនោះទេ ។ យ៉ាងណាក្តីទៅថ្ងៃក្រោយបែបណានោះជារឿងអនាគតនាងខ្ញុំមិនទាន់គិតដល់ឡើយ មានតែខំបំពេញការងារពេលនេះឱ្យបានប្រសើរតទៅទៀតសិន ។
ចំពោះសិល្បៈពេលនេះកាន់តែមមាញឹកហើយកាន់តែខំពង្រឹងសមត្ថភាពឱ្យបានច្រើនជាងនេះ ដោយពង្រឹងលើទឹកដមសំឡេងឱ្យល្អ ស្ទីលច្រៀង ការហាត់រាំជាមួយក្រុមរាំឱ្យកាន់តែរស់រវើកជាងនេះ ដើម្បីបំបែកការទាក់ទាញជាបន្តទៀត» ។

ខណៈដែលមហាជនចាប់អារម្មណ៍ចំពោះនាងនិងលោកនី រតនា នេះ កញ្ញាវី ឌីណែត បានថ្លែងអំណរគុណ ហើយចង់បានការគាំទ្របន្តទៅទៀត ។ វី ឌីណែត និយាយថា «រឿងស្នេហានាងខ្ញុំដូចជាមិនទាន់ចង់យកមកគិតគូរក្នុងវ័យនៅក្មេងសេចក្តីនេះទេ ។ នាងខ្ញុំចង់ទុកពេលឱ្យបានយូរ ចាស់ចិត្តគំនិតឱ្យច្រើនជាងគិតរឿងស្នេហា។ នាងខ្ញុំចង់បង្កើនប្រជាប្រិយភាពក្នុងសិល្បៈឱ្យល្បីជាងនេះបានយូរទៅមុខសិន មុនគិតលើបុរសណាមួយ» ។
កញ្ញាវី ឌីណែត ជាកូនស្រីរបស់លោកហួរ ឡាវី ។ នាងទទួលការបណ្តុះបណ្តាលពីឪពុករហូតក្លាយជាតារាចម្រៀងល្បីពេលបច្ចុប្បន្ន ៕
វី ឌីណែតនិងនី រតនា ក្លាយជាគូចម្រៀងផ្អែមល្ហែម
Reviewed by Cambodian Apsara Heart's Girl
on
5:17 AM
Rating:
No comments: