Comments

បុរស​ម្នាក់​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត


ភ្នំពេញ៖ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ២៣ និង ៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ បុរស​ម្នាក់​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បន្ទាប់ពី​ជនសង្ស័យ​ផឹកស៊ី​ស្រវឹង រួច​ទាសសម្ដី​ជាមួយ​អ្នក​ផឹក​ក្នុង​វង់​ជាមួយគ្នា ក៏​ទៅយក​កាំភ្លើង AK 47 ដែល​បាន​លាក់ទុក​នៅក្រោយ​ផ្ទះ បំណង​គំរាម​បាញ់​គូ​ជម្លោះ។ ជនសង្ស័យ​ឈ្មោះ អោ ហ៊ីម ភេទ​ប្រុស អាយុ៣០ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ វត្ថុតាង​ដែល​ដកហូត​បាន៖ ១. អាវុធ​ម៉ាក AK ៤៧ ចំនួន០១ដើម, ២.បង់​កាំភ្លើង ចំនួន០១, ៣.គ្រាប់ ចំនួន៣០គ្រាប់ និង​ម៉ូតូ​ម៉ាក​សង់​សេ១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FG 7333 ចំនួន០១គ្រឿង។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស៊ី​ជាមួយ​បក្ខពួក ដែលមាន​គ្នា​ចំនួន០៧នាក់ នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ខ្លួន​ក៏មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​បក្ខពួក រួច​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ទៅយក​កាំភ្លើង​ម៉ាក AK ៤៧ ដែល​ខ្លួន​បាន​លាក់ទុក​នៅ​នឹង​កំពោ​ច​ព្រៃ​ខាងក្រោយ​ផ្ទះ យកមក​ដាក់​ក្នុង​បាវ​ពណ៌​ស រួច​ក៏​ជិះ​មក​កន្លែងកើតហេតុ​វិញ​ដោយ​បក្ខពួក​បានឃើញ​ជនសង្ស័យ​មាន​កាំភ្លើង ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ញាព​ន់។ ភ្លាមនោះ កម្លាំង​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​តែម្តង ៕
បុរស​ម្នាក់​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បុរស​ម្នាក់​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត Reviewed by Cambodian Apsara Heart's Girl on 4:54 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.